ចែកចាយឯកសារដោយមិនចាំបាច់ប្រើប្រព័ន្ធ cloud
លឿនរហ័ស, ឯកជន, គ្មានអុីនធឺណិត

បើកប្រភពកូដជាសាធារណៈ និងអាចចែករំលែកឯកសារឆ្លងកាត់គ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់។

ចែកចាយឯកសារដោយមិនចាំបាច់ប្រើប្រព័ន្ធ cloud
ចែកចាយឯកសារដោយមិនចាំបាច់ប្រើប្រព័ន្ធ cloud
70k+ផ្កាយនៅលើ GitHub
5M+ចំនួននៃការទាញយក
100+អ្នករួមចំណែក
0ពាណិជ្ជកម្ម ឬ ការតាមដាន

មុខងារកម្មវិធី

LocalSend ផ្តល់មុខងារគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការការពារសុវត្ថិភាព, ផ្ញើឯកសារមានភាពលឿនរហ័សយ៉ាងងាយស្រួលទូទាំងបណ្តាញភ្ជាប់ Local របស់អ្នក។

ដំណើរការគ្រប់ទីកន្លែង

LocalSend ដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការដូចជា Windows, macOS, Linux, Android, និង iOS។

សុវត្ថិភាព

ការធ្វើកូដនីយកម្ម End-to-end encryption ដើម្បីប្រាកដថាមានតែអ្នក និងភាគីម្ខាងទៀតប៉ុណ្ណោះដែលអាចចូលមើលឯកសារបាន។

មិនត្រូវការអុីនធឺណិត

គ្មានអុីនធឺណិតក៏គ្មានបញ្ហា អាចប្រើបានដោយសេរីនៅលើបណ្តាញតភ្ជាប់ local របស់អ្នក។

លឿនអស់ស្ទះ

ផ្ទេរឯកសារក្នុងល្បឿនលឿនបំផុតដោយអាស្រ័យទាំងស្រុងលើបណ្តាញភ្ជាប់ WiFi របស់អ្នក។ គ្មានភាពរអាក់រអួល និងការកំណត់ល្បឿនផ្ទេរនោះឡើយ។

របៀបដែលកម្មវិធីដំណើរការ

គ្មានការកំណត់អ្វីទាំងអស់។ គ្រាន់តែទាញយក តម្លើង និងចាប់ផ្តើមប្រើតែម្តង។

LocalSend

តម្លើង និងបើកកម្មវិធី

ទាញយក LocalSend លើគ្រប់ឧបករណ៍របស់អ្នកទាំងអស់។ មិនមានការបង្កើតគណនី, គ្មាន servers។

ជ្រើសរើសឯកសារ

ជ្រើសរើសរូបថត, វីដេអូ, ឯកសារ ឬអត្ថបទ។ គ្រប់ប្រភេទឯកសារទាំងអស់ដែលកម្មវិធីគាំទ្រ។

ចាប់ផ្តើមផ្ញើ

ចុចលើឧបករណ៍ដែលនៅជិត។ ការផ្ញើនឹងចាប់ផ្តើមភ្លាមៗតែម្តងនៅលើបណ្តាញភ្ជាប់ local របស់អ្នក។

សហគមន៍

ទាក់ទងមកកាន់អ្នកអភិវឌ្ឍន៍ និងរួមចំណែកដោយផ្ទាល់ទៅកាន់ LocalSend។

ស្វែងរកជំនួយ

ចូលរួមការជជែករបស់ពួកយើងជាភាសាផ្សេងៗ។

សំណួរសំខាន់ៗដែលសួរញឹកញាប់

តើពិតជាកម្មវិធីដែលប្រើប្រាស់ដោយឥតគិតថ្លៃមែនឬ?

ពិតណាស់ LocalSend គឺដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងបើកប្រភពកូដជាសាធារណៈ ១០០​ ភាគរយ ។ ជាពិសេសនោះគឺថា គ្មានការដាក់ពាណិជ្ជកម្ម, គ្មានការតាមដាន និងការបង្កប់សេវាកម្មបង់ប្រាក់អ្វីទាំងអស់។

តើវាដំណើរការតាមរយៈការប្រើប្រាស់អុីនធឺណិតដែរឬទេ?

អត់ត្រូវការទេ។ LocalSend ប្រើប្រាស់តែបណ្តាញ WiFi នៅលើ local ប៉ុណ្ណោះដើម្បីផ្ទេរឯកសារ។ ទិន្នន័យដែលអ្នកផ្ញើឬផ្ទេរមិនបានចាកចេញពីបណ្តាញឧបករណ៍របស់អ្នកសោះឡើយ។

តើមានសុវត្ថិភាពនិងអាចទុកចិត្តបានឬអត់?

ប្រាកដជាអាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត។ រាល់ការផ្ទេរទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើកូដនីយកម្ម ឬ encryption ដោយប្រើប្រាស់ប្រូតូខូល HTTPS។ អ្នកក៏អាចបើកមុខងារដាក់លេខកូដ PIN សម្ងាត់បន្ថែមក្នងការធ្វើផ្ទៀងផ្ទាត់ផងដែរដើម្បីកាន់តែសុវត្ថិភាពមួយកម្រិតទៀត។

តើឯកសារនឹងផ្ញើទៅកន្លែងណា?

ឯកសារទាំងអស់នឹងត្រូវបានរក្សាទុកនៅក្នុងថតឯកសារទាញយករបស់ឧបករណ៍អ្នកដោយស្វ័យប្រវត្តិ, តែកុំបារម្ភ អ្នកអាចប្តូរកន្លែងរក្សាទុកនេះបានតាមរយៈការកំណត់ក្នុងកម្មវិធី។

តើកម្មវិធីនេះដំណើរការនៅប្រព័ន្ធប្រតិបត្តិការណាខ្លះ?

LocalSend ដំណើរការយ៉ាងរលូននៅលើ Windows, macOS, Linux, Android, និង iOS។ ក្រៅពីនេះអ្នកក៏អាចប្រើប្រាស់នៅលើគេហទំព័របានផងដែរ។

តើតម្រូវឲ្យមានគណនីដែរឬទេក្នុងការប្រើប្រាស់?

អ្នកអាចប្រើដោយពុំចាំបាច់បង្កើតគណនីអ្វីទាំងអស់។ LocalSend ពុំត្រូវការគណនីដើម្បីប្រើប្រាស់នោះឡើយ។ គ្រាន់តែចុចទាញយក តម្លើង រួចចូលផ្ញើរឯកសារបានភ្លាមៗតែម្តង។