ថាមុនចូលឆ្នាំ សំបូរទៅដោយអ្នកកាត់ ព្រោះគេចង់ ឲ្យរាងកាយឡូយឆាយ ក្នុងឆ្នាំថ្មី ទើបខ្ញុំមិនទៅកាត់ទេ ព្រោះខ្ឡួនឯងមិនបាន ទៅដើរ លែងចូលឆ្នាំទេ រវល់ធ្វើការងារ។ ប៉ុន្ដែផ្ទុយស្រឡះ ពីការគិតទៅទៀត ខំដើររកជាង់បីបួនកន្លែង អត់មានស្រាប់តែ ឃើញជាង់មួយ ទៅដល់ម៉ោង ៣ កន្លះ មានមនុស្ស តែ ៧ នាក់ទេ អង្គុយចាំ ហើយគិតថាមិនអីទេ ចាំសិនចុះព្រោះមានជាងដល់ទៅពីរនាក់ មុខតែកាត់ លឿនហើយ ។ រវល់តែ អង្គុយមើល៍គេលែង ឡូតូ អត់បានមើល៍ ទៅកន្លែងជាង់កាត់សក់ ស្រាប់ដល់ពេលមើល៍ទៅ ឃើញមនុស្សឡើង ដល់ ១៣ នាក់អង្គុយរង់ចាំ ស្លាប់ហើយលោកអើយ ខំមកយ៉ាងមុនគេខានមើល៍តែ ១០ នាទីសោះ បែរជាខ្ញុំមកនៅលេខរៀង ១៤ នាក់ វិញ ក្នុងចិត្ដមិនជាអាអ្វីទេ អង្គុយចាំទៀតចុះ ព្រោះមើលគេលែង ឡូតូ កំពុងជក់ភ្នែក មិនតែប៉ុន្នោះ ជួយដាក់គ្រាប់ឡូតូគេទៀត……អូយ ពីមុនពីដែលចេះលែង ឡូតូ អីគេនឹងទេ ស្រាប់តែមើលគេ តែ ២ ដៃទេ ធ្វើឲ្យខ្ញុំចេះដាក់គ្រាប់ឡូតូដែរ ប៉ុន្ដែទើសតែមួយយ៉ាង មើលលេខ អត់សូវទាន់ ។ និយយាយទៅចង់តែសើច តាមលេខខ្លះ គេនមិនហៅឲ្យចំលេខតែ ម្ដងទេ ធ្វើឲ្យវង្វេង លេខ ១៦ គេមិនហៅលេខ ១៦ឲ្យ ចំទេ បែរជាង ហៅ ឆ្នាំអូន អីគេឆ្នាំអូនខំប្រាប់គេថា ខ្ញុំរកអត់ឃើញទេ ហើយសួរគេថាអីគេទៅ គេថា លេខ ១៦ ម៉ែអាថ្លែន វង្វែង ម៉ង ហៅៗទៅ ដល់ ប្រុសចិត្ដសាវ៉ា រកអត់ឃើញទៀត អត់ចង់ហ៊ានសូរគេ លូចខ្សិបអ្នកលែងជិត អីគេទៅ ប្រុសចិត្ដសាវ៉ា គេថា ៧២ យ៉ាប់ប្រដោយ ដាក់មិនទាន់គេទេ ម៉ែអើយឈប់ជួយដាក់ហើយ អង្គុយមើល៍វិញ។ មើល៍គេរហូត ដល់ម៉ោង ៥ ទើបក្រឡេកមើល៍ទៅជាង់កាត់សក់ទៀត ឃើញនូវសល់ មនុស្ស ៧ នាក់អង្កុយចាំទៀត ឯអ្នកលែងល្បែងគេដូរទៅលែង បៀរវិញម្ដង អត់ដឹងលែងបៀរម៉ូតអីគេទេ អត់យល់ លឺតែនិយាយថា ផ្ទុះ , ស៊ីពីរ , ឆាវ, …………ពេលអ្នកចាញឲ្យ លុយគេទាំងអស់ គ្នា អត់ហ៊ានសូរគេទេ ព្រោះមើលទៅគេកំពូងលែងចាញផង ។ លើកទូរស័ព្ទ មើលម៉ោងជិត ប្រាំមួយ ខំទៅសុំគេកាត់មុន ព្រោះខ្លាច អត់បាយញ៉ាំ ព្រោះនៅកន្លែធ្វើការគេ ញ៉ាំបាយម៉ោង ៥ កន្លះ។ ពេលកាត់រូចរាល់ហើយ ប្រញាប់មកមុជទឹកនឹងអាល់បានទៅញ៉ាំបាយ ទៅដល់កន្លែង ជូបស្រីម្នាក់ សូរថា TI មើល៍ដូចកាត់សក់ ? ខ្ញុំនិយាយថា ខំទៅអង្កុយរង់ចាំជាង់ឡើងយូរ ទំរាំបាន កាត់ …គេនិយាយថា អីមុខចឹង កាត់សក់យូរដែរ អត់ហ៊ាននិយាយទៀតទេ គេនិយាយចាក់ផាចឹង!!!! ទៅញ៉ាំបាយវិញ ទៅដល់សល់ ម្ហូបបន្ដិចបិសតែនឹង អត់ ……….ពីជាសូយមែនថ្ងៃនេះ រវល់មើលគេលែងល្បែង កាត់សក់អត់ទាន់គេ…ជូបស្រីហើយគេនិយាយ បង្អាប់ ទៀត………..។
សំរាក់ពីការងារទៅ មិនដឹងជាធ្វើ ក៏នឹកឃើញថតរូបលែង ប៉ុន្ដែតាមពិតទៅមិនចង់ថតទេ ព្រោះខ្លួនឯង អត់ស្អាត់ផង។ នេះគ្រាន់តែចង់ សាកទូរស័ព្ទថាតើ ថតច្បាស់ដែររីអត់ មើល៍ទៅគួរសមម្យ៉ាងដែរ ថតច្បាស់គ្រាន់បើ!! ។ ហាស់ហា នេះហើយជាកន្លែងធ្វើការ របស់ ខ្ញុំរញ៉េ រញ៉ៃ ណាស់មិនដឹងជាស្អី ទៅជាស្អីទេ ។ កន្លែងតូចណាស់ នេះនៅតែគ្នា ២នាក់គត់មើលទៅស្រឡះគ្រាន់ ដល់ពេគតិចទៀត ពួកចិនមក រកកន្លែងអង្គុយអត់បានទេ ……ខ្ជិលគិតណាស់ឲ្យបានលុយបានហើយ
Posted in អត្ថបទសំរាប់មិត្ដ | Leave a Comment »
តាមដងវិថីមួយដ៏សែនវែងឆ្ងាយ យើងក្រឡេកមើល៍ទៅឃើញក្មេងដីតូចច្រឡឹង ម្នាក់កំពុងតែបណ្ដើរកង់ដ៏កញ្ចាស់ ជាមួយនឹងកាបូបស្ពាយពីក្រោយ ប្រដាប់ទៅដោយសំភារះផ្សេងៗ ។ បើយើងពីនិត្យឲ្យកាន់តែជិតទៅ មូលហេតុដែល ដែលគាត់បណ្ដើរកង់នោះ គឺបណ្ដាលមកពីកង់បែកសំបក។ គួយឲ្យអាណិតណាស់ សូម្បីតែលុយមួយរៀលក៏ក្មេងប្រុសនោះ មិនមានសោះឡើយ។ ថ្ងៃកាន់តែបាក់រសៀល ធ្វើឲ្យពន្លឺព្រះអាទិត្យ កាន់តែទន់ទេរេ រកអស្ដង្កត់ មិនយូរប៉ុន្មាន ធ្វើឲ្យផ្ទៃនៃអន្ដកាលងងឹងសូន្យឈឹង បើយើងងាកទៅមើល៍មេឃ ហាក់បីដូចជាទាបបំផុត ហើយក៏មិនសូវស្រួលផងដែរ ដូចជាខឹងនឹងនរណា និយាយពីក្មេងប្រុសដីតូចនោះ មិនគិតពីអ្វីឡើយគិតតែ ខំបន្ដរដំណើរ ទៅ មុខរហូត។ រំពេចនោះភ្លៀងក៏ បង្អោរចុះមកបន្ដិចម្ដងៗ ចំនែកឯក្មេងប្រុសនោះមើលទៅមិនបានខ្វាយខ្វល់រកកន្លែងឈប់សំរាកនោះ ឡើយបែរជាខំធ្វើដំណើរកាន់តែលឿនឡើងៗ ………………….។ ភ្លៀងមិនព្រមរាំងឡើយ យប់ក៏កាន់តែងងឹង ធ្វើឲ្យដងវិថីមួយដ៏សែនអ៊ូអរទៅដោយសំឡេង ឡានម៉ូត៉ូ បែរជាប្រែក្លាយទៅជា ស្ងាត់ជ្រងុំ។ បណ្ដើរកង់បណ្ដើរ ភ្នែករំពៃ ងាកមើល៍ឆ្វេងស្ដាំ សងខាងនៃដងផ្លូវ ហើយលាយឡំទៅនឹងសំរិបជើងដើរ ជា មួយនឹងស្នូរច្រវ៉ាកកង់លាន់ ឭឡើងដោយមិនដាចសូរ ។ យូរៗយើងឃើញមានម៉ូត៉ូ ល្វើយៗ ហាក់បីដូច ជានៅ ឆ្ងាយណាស់ រហូតដល់ឭសំឡេងខ្លាំឡើងៗ មិនយួរប៉ុន្មាន សំឡេងដែលលាន់ឭ ឡើងនោះក៏រលាយ បាត់ទៅ។ ឪភ្លៀង អើយអ្នកមិនអាណិត ដល់ជិវិតសត្វលោកសោះឡើយ បើភ្លៀងហើយចាំបាច់មានខ្យល់ យើងគួយឪ្យអាណិត ដល់ក្មេង ប្រុស នោះណាស់ ជាមួយនឹងអាវព័ណផ្ទៃមេឃ ទទឹកជោគជាមួយនឹង តំណក់ទឹកភ្លៀង ធ្វើឲ្យបរបូរមាត់ ក្មេងប្រុសនោះ ស្លេកស្លាំងញ័រ ប្រប្រប់ ធ្មេញរណ្ដំរកគ្នា ។ សូមរង់ចាំ វគ្គបន្ដរ
Posted in អត្ថបទសំរាប់មិត្ដ | Leave a Comment »











