ប្រតិបត្តិគ្រូអាចារ្យដោយស្ថាន ៥
កូនជាកូនសិស្ស កូនត្រូវប្រតិបត្តិគ្រូអាចារ្យដោយស្ថាន ៥ យ៉ាងគឺ៖
១- ឧដ្ឋានេន ក្រោកទទួល
២- ឧបដ្ឋានេន គាល់បម្រើ
៣- សុស្សុសាយ ជឿស្ដាប់តាម
៤- បារិចរិយាយ ដោយការបម្រើតូចៗ
៥- សក្កច្ចំ សិប្បំ បដិគ្គហណេន រៀនសិល្បដោយគោរព។
កាលកូនបានគោរពប្រតិបត្តិតាមឱវាទ ទាំង៥ ខាងលើនេះ គ្រូអាចារ្យរបស់កូននឹងអនុគ្រោះកូនវិញ ដោយស្ថាន ៥ យ៉ាងគឺ៖
១- សុវីនីតំ វិនេន្តិ ដឹកនាំល្អ
២-សុគ្គហិតំ គាហាបេន្តិ ឲ្យរៀនល្អ
៣- សព្វសិប្បេសុ តំ សមក្ខាយិនោ ភវន្តិ ប្រៀនប្រដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិល្បសាស្ត្រសព្វគ្រប់
៤- មិត្តាបច្ចេសុ បដិវេទេន្តិ តែងលើកតម្កើងក្នុងទីប្រជុំមិត្តអាមាត្យ
៥- ទិសាសុ បរិត្តាណំ ករោន្តិ ធ្វើសេចក្ដីការពារក្នុងទិសទាំងឡាយ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
ដំណើរនិមន្តទៅសួរសុខទុក្ខចំពោះ ព្រះគ្រូ មហា ថាច់ សម្បត្តិ
ថ្ងៃ សុក្រ ៦ កើត ខែផល្គុន ត្រូវនឹងថ្ងៃទី ២៨.២.២៥៦៣/២០២០ ។ គណៈកម្មការមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទ(ម.ព.ខ.ថ.) នៅប្រទេសថៃ ដឹកនាំដោយប្រធានមូលនិធិ ភិក្ខុ តបសីលោ ថាច់ សប្បាយ អនុប្រធាន ភិក្ខុ អហិមស្សថេរោ សឺន សម្បូណ៌ និងលេខាធិការ ភិក្ខុ ធម្មបេមោ ថាច់ ស៊ីណា និងសមាជិក បាននិមន្តទៅសួរសុខទុក្ខចំពោះ ព្រះគ្រូ មហា ថាច់ សម្បត្តិ ក្នុងឋានៈព្រះអង្គជាទីប្រឹក្សា (ម.ព.ខ.ថ.) និងជាព្រះសង្ឃខ្មែរក្រោម ១ អង្គ ជាព្រះចៅអធិការវត្តគោកខ្ទាម ខេត្តឡុបបុរី ប្រទេសថៃ បច្ចុប្បន្ន។
សេចក្ដីថ្លែងអំណរគុណ
ខ្ញុំព្រះករុណាសូមតំណាងឲ្យគណ:កម្មការនិងសមាជិក ម.ព.ខ.ថ. សូមថ្លែងអំណរគុណដល់ សមណនិស្សិត ភិក្ខុ ទន្តបណ្ឌិតោ សឺន ភក្ដី ជានិស្សិតគណ:ពុទ្ធសាស្រ្តឆ្នាំ ២ បានប្រគេនបច្ច័យចំនួន ១.០០០฿ ដើម្បីចូលរួមទ្រទ្រង់ មូលនិធិពុទ្ធិកសិក្សាខ្មែរថេវាទ (នៅប្រទេសថៃ)។ សូមព្រះគុណម្ចាស់ចម្រើនដោយ អាយុ បញ្ញាស្មារតីវាងវៃក្នុងការសិក្សាជារៀងរហូត។ សូមអនុមោទនា!















































