ផ្លូវចិត្តនៅកម្ពុជា៖ ការស្វែងក្ដីសុខសម្រាប់ផ្លូវចិត្តសម្រាប់យុវជន


ជំរាបសួរអ្នកអានជាទីស្រឡាញ់!
កម្ពុជា មិនត្រឹមតែល្បីខាងប្រាសាទអង្គរវត្តនិងប្រវត្តិសាស្ត្ររុងរឿងប៉ុណ្ណោះទេ ប៉ុន្តែក៏មានឫសគល់វប្បធម៌ខាងផ្លូវចិត្តដ៏សែនជ្រៅជាន់របស់ជនជាតិខ្មែរ។ សម្រាប់យុវជនសព្វថ្ងៃ ការតភ្ជាប់ជាមួយផ្លូវចិត្តអាចជាច្រកផ្លូវឆ្ពោះទៅកាន់សន្តិភាពខាងផ្លូវចិត្ត ការយល់ដឹងអំពីខ្លួនឯង និងការរស់នៅដោយមានអត្ថន័យ។ តោះស្វែងយល់ពីរបៀបដែលយុវជនខ្មែរអាចស្វែងរកសម្រស់ខាងវិញ្ញាណនៅក្នុងប្រទេសដែលបំពាក់ដោយស្មារតីវប្បធម៌នេះ!


១. ព្រះពុទ្ធសាសនា៖ មូលដ្ឋាននៃផ្លូវចិត្តខ្មែរ

ព្រះពុទ្ធសាសនាថេរវាទគឺជាផ្នែកសំខាន់នៃអត្តសញ្ញាណខ្មែរ។ កុមារភាពរបស់យុវជនជាច្រើនត្រូវបានពន្លកឡើងក្នុងសំណាក់វត្តអារាម តាមរយៈការបួសរៀន ឬការចូលរួមបុណ្យទាន។ ក្រៅពីសកម្មភាពសាសនា ការប្រតិបត្តិធម៌ដូចជា សមាធិ (meditation) និងការយល់ដឹងអំពីធម្មជាតិនៃការឈឺឆ្អាល អាចជួយឱ្យយុវជនគ្រប់គ្រងអារម្មណ៍ និងស្វែងរកសន្តិភាពផ្ទៃក្នុង។


២. ផ្លូវចិត្តក្នុងសម័យឌីជីថល

ក្នុងយុគសម័យទំនើប យុវជនខ្មែរជាច្រើនកំពុងសម្របខ្លួនជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា។ ការប្រើប្រាស់ កម្មវិធីសមាធិ (Headspace, Calm) ឬការចូលរួមសិក្ខាសាលាផ្តោតលើការយល់ដឹង (mindfulness) ក្លាយជាជម្រើសទំនើបដើម្បីរក្សាសម្ពាធប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ យុវជនក៏ចាប់ផ្តើមចែករំលែកបទពិសោធន៍វិញ្ញាណរបស់ពួកគេតាមរយៈ បណ្តាញសង្គម ដើម្បីជម្រុញការគិតថ្មីៗ និងការតភ្ជាប់ជាមួយសហគមន៍។


៣. បញ្ហាប្រឈម និងការយល់ឃើញខុសឆ្គង

យុវជនខ្លះមានការសង្ស័យថា ផ្លូវចិត្តគឺជារឿង“ចាស់” ឬ“មិនទាន់សម័យ”។ ទោះជាយ៉ាងនេះក្តី ការសិក្សាសម័យថ្មីបានបង្ហាញថា ការប្រតិបត្តិធម៌ដូចជា ការសម្លឹងអារម្មណ៍ ឬការចេះអត់ធ្មត់ អាចជួយដោះស្រាយបញ្ហាដូចជា ការភាន់ច្រលំអត្តសញ្ញាណ ការតានតឹង និងអន្តរកម្មសង្គម។ វាមិនមែនជាការគោរពសាសនាតែប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ការរស់នៅដ៏មានសុភមង្គល។


៤. សម្រស់វប្បធម៌ចម្រុះ៖ ព្រហ្មញ្ញសាសនា និងជំនឿប្រពៃណី

បន្ថែមពីព្រះពុទ្ធសាសនា ជំនឿប្រពៃណីដូចជា ការគោរពអ្នកតា ឬការប្រារព្ធពិធីបុណ្យដើម្បីសុំសិរីសួស្តី ក៏ជាផ្នែកមួយនៃផ្លូវចិត្តខ្មែរ។ យុវជនអាចស្វែងយល់ពីរបៀបដែលប្រពៃណីទាំងនេះជួយរក្សាតំលៃនៃការគោរពធម្មជាតិ និងការតភ្ជាប់ជាមួយគ្រួសារ។


៥. ការចាប់ផ្តើមដំបូង៖ វិធីសាមញ្ញសម្រាប់យុវជន

  • ចូលរួមសកម្មភាពនៅវត្ត៖ ធ្វើស្ម័គ្រចិត្ត ចូលរួមសមាធិ ឬស្តាប់ធម៌ទេសនា។
  • សរសេរកំណត់ហេតុផ្លូវចិត្ត៖ ឆ្លុះបញ្ចាំងអំពីការអប់រំខាងវិញ្ញាណរបស់អ្នក។
  • រកក្រុមដូចគ្នា៖ ចូលរួមសហគមន៍ដែលចែករំលែកតម្លៃផ្លូវចិត្ត។
  • ស្វែងយល់តាមអនឡាញ៖ មានវេទិកានិងវីដេអូជាច្រើនដែលផ្តល់ចំណេះដឹងអំពីព្រះពុទ្ធសាសនា និង mindfulness។

សច្ចៈចុងក្រោយ

ផ្លូវចិត្តនៅកម្ពុជា មិនមែនជារឿងរបស់អតីតកាលនោះទេ ប៉ុន្តែជាកាតាលីស្តសម្រាប់ការរីកចម្រើនខាងផ្លូវចិត្តនៃយុវជនសម័យថ្មី។ ទោះបីជាតាមរយៈការប្រតិបត្តិប្រពៃណី ការសិក្សាបែបវិទ្យាសាស្ត្រ ឬការតភ្ជាប់ជាមួយសហគមន៍ក៏ដោយ ការស្វែងរកផ្លូវចិត្តគឺជាដំណើររឿងផ្ទាល់ខ្លួនដែលអាចផ្តល់នូវភាពស្ងប់ និងភាពច្បាស់លាស់។ សូមឱ្យយុវជនខ្មែររៀនស្គាល់ឫសគល់របស់ខ្លួន ហើយក្លាយជាអ្នកនិពន្ធដៃគូនៃផ្លូវចិត្តថ្មី!


អត្ថបទដោយ ឌីយ៉ា
ប្រសិនបើអ្នកចង់ចែករំលែកបទពិសោធន៍ ឬសួរសំណួរ សូមCommentខាងក្រោម!

ពីការស្ងើចសរសើរទៅជាការខកចិត្ត

Daily writing prompt
What is something others do that sparks your admiration?

រយៈពេលប្រហែល ១០ឆ្នាំចុងក្រោយនេះ ខ្ញុំពិតជាស្ងើចសរសើរមិត្តខ្ញុំមួយចំនួន។ ពួកគាត់សុទ្ធតែជាអ្នកនិពន្ធ។ អ្វីដែលខ្ញុំស្ងើចសរសើរគឺ ពួកគាត់បានសម្រេចក្ដីស្រម៉ៃរបស់គាត់ ដូចជាការបោះពុម្ពសៀវភៅ ដឹកនាំរឿង ធ្វើការក្នុងវិស័យដែលពួកគាត់ស្រលាញ់។ យ៉ាងណាម៉ិញពីក្នុងកែវភ្នែកមនុស្សម្នាក់ដែលសរសើរ និងតាមដានជីវិតរបស់ពួកគាត់ ខ្ញុំក៏មើលឃើញពីផលវិបាក ការឈឺចាប់ ខកចិត្ត និងតស៊ូមិនចេះរាថយរបស់ពួកគាត់ដូចគ្នា។

ជួបជុំអ្នកនិពន្ធវេទមន្ត ២០១៦
ជួបជុំអ្នកនិពន្ធវេទមន្ត ២០១៦

ខ្ញុំក៏ខកចិត្តនឹងខ្លួនឯង ស្របពេលដែលសរសើរគេ។ ខ្ញុំពិតជាចង់ធ្វើដូចពួកគាត់ណាស់ គ្រាន់តែខ្ញុំខ្លាចការបរាជ័យ និងគិតថាការចាប់ផ្ដើមនៅអាយុសាមប្លាយនេះហាក់ដូចជាយឺតពេលទៅហើយ។ អាចថាខ្ញុំជាមនុស្សដែលមានក្ដីស្រលាញ់ច្រើន ដូច្នេះខកចិត្តចំពោះរឿងនេះ ខ្ញុំនៅអាចធ្វើរឿងមួយចំនួនទៀតដែលខ្ញុំស្រលាញ់នៅពេលបច្ចុប្បន្ននេះ។ អាចថា ប្រសិនបើខ្ញុំធ្វើជាអ្នកនិពន្ធ ឬដឹកនាំរឿងដូចក្ដីស្រម៉ៃមែន ប្រហែលខ្ញុំអាចនឹងខកចិត្តដែល ព្រោះអាចមានរឿងផ្សេងទៀតដែលខ្ញុំមិនអាចធ្វើបាន។ ឬក៏អាចថា បើពេលប្រឡូកចូលពេញដៃពេញជើង ខ្ញុំអាចនឹងគិតខុសក៏ថាបាន។ យ៉ាងណាម៉ិញ ខ្ញុំគិតថា ហេតុអ្វីគ្រាន់តែក្ដីស្រម៉ៃចង់ក្លាយជាអ្នកនិពន្ធមិនអាចទៅរួច? អ្វីទៅជាអត្ថន័យនៃអ្នកនិពន្ធពេញលេញនោះ?

តាមរយៈអត្ថបទមួយពី Khsearch.com បានសរសេរថា អ្នកនិពន្ធ គឺជាអ្នកដែលបង្កើត រៀបរៀង សរសេរស្នាដៃ ។ ហើយភាសាអង់គ្លេសរបស់ Cambridge បានសម្រាយថា “A writer is a person who writes books or articles to be published: a travel/sports/fiction/crime writer.”។ អ៊ីចឹងបើគ្រាន់តែសរសេរ គ្រាន់តែខ្ញុំសរសេរអត្ថបទមួយនេះ អាចចាត់ទុកថាខ្ញុំជាអ្នកនិពន្ធបាត់ទៅហើយ។ ចុះហេតុអ្វីបានជាខ្ញុំនៅតែសួរសំនួរដដែលនេះទៀត?

តាមពិតទៅ ខ្ញុំគិតថា អ្វីដែលធ្វើឲ្យខ្ញុំមិនអស់ចិត្តនោះគឺ ស្នាដៃរបស់ខ្ញុំនៅមិនទាន់មានការទទួលស្គាល់។ តើអ្នកណាជាអ្នកមានសិទ្ធិទទួលស្គាល់ស្នាដៃនេះ? ប៉ុន្មាននាក់ទើបគ្រាន់? ទាល់តែបោះពុម្ព? មានគេទិញសៀវភៅនោះច្រើន? សំនួរជាច្រើនរាប់មិនអស់។ ខ្ញុំគិតថា មនុស្សយើងចង់ធ្វើអ្វីដែលខ្លួនស្រលាញ់ ចង់ឲ្យរបស់នោះមានការទទួលស្គាល់ ចង់បានការអោយតម្លៃ និងទទួលអត្ថប្រយោជន៍ពីរបស់នោះ។ វាជារឿងធម្មជាតិដូចម៉ាស្លូ (Maslow) និយាយអ៊ីចឹង។ យ៉ាងណាម៉ិញ សៀវភៅ The Psychology of Money បានសរសេរថា មនុស្សយើងត្រូវចេះកំណត់ពាក្យ “គ្រប់គ្រាន់” របស់ខ្លួន មិនដូច្នោះទេ យើងនឹងមានអារម្មណ៍មិនចេះគ្រប់គ្រាន់ចំពោះអ្វីដែលយើងធ្វើនោះទេ។ តួយ៉ាងខ្ញុំមានអត្ថបទជាច្រើនក្នុង blog នេះ តែបែរជាខ្ញុំមានអារម្មណ៍ថា មិនចេះគ្រប់គ្រាន់បើគ្រាន់តែឃើញចំនួនអ្នកអានច្រើន តែបើគ្រាន់តែឃើញគេមានមតិ ឬចែករំលែកអត្ថបទណាមួយនោះ ទោះម្ដង ឬពីរដងក្ដី ខ្ញុំមានអារម្មណ៍រំភើបជាងឃើញមនុស្ស ២,០០០នាក់អានអត្ថបទនោះទៅទៀត។ ប្រហែលអត្ថន័យនៃពាក្យគ្រប់គ្រាន់របស់ខ្ញុំគឺ មានមនុស្សម្នាក់ ឬពីរនាក់បានទទួលគុណតម្លៃ និងអត្ថប្រយោជន៍ពីអត្ថបទដែលខ្ញុំសរសេរ។ តាមពិតទៅ ខ្ញុំមានស្នាដៃជាច្រើនដែលបានបញ្ចប់ដោយផ្សព្វផ្សាយជាសាធារណៈខ្លះ និងឯកជនខ្លះ តែជាស្នាដៃស្រាវជ្រាវបែបសង្គម មិនពាក់ព័ន្ធនឹងការស្រមើស្រម៉ៃដូចជាប្រលោមលោកអីនោះទេ។ នៅចុងបញ្ចប់នៃអត្ថបទនេះ អ្នកអាចនឹងអានអត្ថបទមួយចំនួនដែលខ្ញុំបានសរសរ និងបោះពុម្ពលើអ៊ីនធើនេត។ ហ្នឹងគេអត់ហៅថានិពន្ធទៀតឬ? ឬខ្ញុំគ្រាន់តែចង់និពន្ធប្រលោមលោកប៉ុណ្ណោះ?

វាហាក់ដូចជាគម្រោងដែលខ្ញុំធ្វើដូច្នោះដែរ មិនថាមានគម្រោងច្រើនប៉ុណ្ណាដែលខ្ញុំបានធ្វើ ខ្ញុំមិនរំភើបដែលគម្រោងចប់ ខ្ញុំផ្ញើរបាយការណ៍ចេញរួចរាល់ បានប្រាក់ខែ ឬគម្រោងមានបរិមាណទឹកលុយធំនោះទេ តែខ្ញុំរំភើបខ្លាំងនៅពេលដែលមានមនុស្សម្នាក់ប្រាប់ខ្ញុំថា ជីវិតរបស់គាត់មានការផ្លាស់ប្ដូរជាវិជ្ជមានដោយសារតែសកម្មភាពពីគម្រោងនោះ។ ខ្ញុំចង់ទៅសម្រាកលម្ហែនៅកន្លែងដែលខ្ញុំធ្លាប់ទៅ ហើយមើលពីរឿង ឬរបស់តូចៗដែលខ្ញុំបានបង្កើតនោះទទួលបានការគាំទ្រ និងប្រើប្រាស់។

ដូច្នេះបកមកវិញ តើអ្វីទៅជាអត្ថន័យពិតប្រាកដនៃអ្នកនិពន្ធ ឬសួរឲ្យច្បាស់ធ្វើម៉េចទើបដឹងថា អ្នកនិពន្ធបានជោគជ័យ?

អត្ថបទនិពន្ធដោយខ្ញុំផ្ទាល់ (ឬរួមជាមួយក្រុមការងារស្រាវជ្រាវផ្សេងទៀត)៖
១. Exploring gender transformations for staff members of iDE Cambodia’s SMSU3 WASH Program: Visual Persona Report
២. Personas for program evaluation: Insights from a gender-focused evaluation in Cambodia
៣. Jumping up the sanitation ladder in rural Cambodia: The role of remittances and peer-to-peer pressure in adopting high-quality latrines
៤. A Case Study: “Advancing gender equality through climate action”
៥. Cambodia Cooking Diaries

Navigating Early Midlife: A Journey Through Career Choices and Self-Discovery

In our 30s, we start to ask bigger questions about where we’re heading in life. We’ve gained experience and built skills, yet often find ourselves wondering if we’re truly aligned with our strengths and passions. Recently, I found myself at a career crossroads, asking: Should I continue on my current path or take a new direction that resonates more deeply with my interests?

Here’s what I’ve learned along the way and some tips for others navigating early midlife career choices.


1. Embrace What Energizes You

One of my biggest realizations was that I’ve always been most energized by the creative side of my work. From designing slides to writing video scripts, I find real fulfillment in these tasks, especially when they contribute to meaningful projects. If you’re in a similar phase, pay close attention to what energizes you—it’s often a clue to where your strengths and passions truly lie.

2. Define Your Professional Vision

Think about the types of projects, roles, or environments where you want to grow. This clarity can help you make decisions that align with your long-term vision.

Early midlife is a great time to ask yourself where you want to be in five or ten years. For me, I realized that while I’m open to leadership roles, I’m happiest when I can focus on creative, design-driven work rather than heavy project management.

3. Take Ownership of Growth

Make a plan to invest in the skills that will help you thrive in the areas you’re passionate about. This investment in yourself can lead to exciting new paths.

As we move through our careers, growth often comes from seeking out new skills and experiences. I’ve found that taking the initiative to refine my skills—whether in design, communication, or new technologies—has opened doors to more fulfilling roles.

4. Explore Flexibility and New Paths

Don’t be afraid to explore paths that align with your strengths, whether it’s through new roles, projects, or even side ventures. These experiments can lead to rewarding growth and new directions.

While we’re often advised to “stick to what we know,” early midlife is a powerful time to explore options. I’ve found satisfaction in taking on different kinds of creative roles and experimenting with areas outside my formal role, like working on social behavior change campaigns.

5. Find Meaning in Tangible Results

Track the tangible results of your work. Seeing your impact, even in small ways, can be incredibly fulfilling.

I always feel a sense of accomplishment when I see my work printed, shared, or put to use. It’s those tangible results that remind me why I do what I do. If you find yourself wondering if your work matters, look for small signs of impact and remember that these moments add up over time.


Final Thoughts: Building Momentum for What’s Next

In early midlife, career choices aren’t just about “getting ahead”—they’re about building something that resonates with who you are and where you want to go. If you’re at a similar crossroads, consider taking some time to reflect on what energizes you, what stresses you, and where you see yourself thriving.

Whether it’s a shift in roles or a renewed focus on skills you love, this phase is about embracing growth while staying true to what truly fulfills you. Sometimes, taking small steps toward alignment with your strengths can lead to big changes in both satisfaction and success.

Last but not least, here are some books that align with the ideas in this post, offering deeper insights into self-discovery, finding meaningful work, and navigating career transitions:

  • Designing Your Life by Bill Burnett and Dave Evans
  • The Pathfinder by Nicholas Lore
  • Let Your Life Speak by Parker J. Palmer
  • Range by David Epstein
  • Transitions by William Bridges
  • Deep Work by Cal Newport
  • What Color Is Your Parachute? 2024 by Richard N. Bolles
  • Grit by Angela Duckworth
  • Dare to Lead by Brené Brown
  • The Art of Happiness at Work by the Dalai Lama and Howard Cutler

Romance in Thorns

Chapter One: The Road to Gia Lai

The road stretched out endlessly before them, winding through thick forests and open fields, the light of the early afternoon sun casting a golden glow across the landscape. Dia sat quietly in the passenger seat, his camera resting on his lap, fingers lightly tracing its edge, but he hadn’t taken any photos yet. The beauty of the countryside passed by like a dream—yet, inside the car, it was the quiet presence of Por beside him that held his focus. One hand on the wheel, Por’s other hand rested gently on Dia’s knee, a small, reassuring touch that spoke volumes without a single word.

They had done this before—long drives in silence, the world slipping away behind them as they carved out a space just for the two of them. But this trip felt different. The road to Gia Lai wasn’t just a road. It was a bridge to something more reflective, more personal. A reminder of how far they had come together, and how far they still had to go.

Dia glanced sideways at Por, who was focused on the road, his jaw set in that familiar, quiet determination that Dia had come to know so well. Por was always calm, steady, the rock that grounded Dia when the world felt like it was spinning out of control. But even now, there were things they both felt but rarely said.

“Hey,” Dia said softly, breaking the silence between them. He wasn’t sure why he spoke—it just felt like the right moment.

Por glanced over briefly, a small smile playing on his lips. “Hmm?”

Dia hesitated, then smiled, shaking his head. “Nothing. Just… thinking.”

Por chuckled, the sound low and familiar. “Thinking’s dangerous. What’s on your mind?”

Dia looked back out the window, watching the trees blur past them. He could feel the pull of old memories—memories he hadn’t intended to revisit, but ones that surfaced all the same.

“Do you remember when we first met?” Dia asked quietly, his voice barely above a whisper.

Por’s smile softened, and he nodded. “Of course I do. How could I forget?”

Dia’s heart tugged at the memory. Kampot, eleven years ago. They had been younger then, with so much ahead of them. He had been sent to the province for work—just a small job translating for an international organization. He had been excited, not just because of the assignment, but because Por had been there too. It had been the first time they’d seen each other in months.

“We hadn’t been together that long,” Dia continued, his voice carrying the weight of nostalgia. “But I remember how happy I was when I found out I’d be working in Kampot, close to you.”

Por nodded again, his eyes never leaving the road. “I remember. You called me as soon as you arrived. But I was far from where you were staying.”

Dia smiled, though there was a touch of sadness in it. “Yeah. I was so disappointed. I thought I wouldn’t get to see you. But then… you showed up.”

Por laughed, a warm sound that filled the car. “I couldn’t stay away, could I? I remember riding my motorcycle all the way to your place, through those rice fields, just to see you.”

Dia laughed softly, the memory flooding back. He could still picture it—the sound of the motorcycle approaching, cutting through the stillness of the countryside. He had been sitting outside with the local villagers, trying to hide his disappointment, when suddenly, Por had appeared, his presence as unexpected as it was welcome.

“You showed up like some kind of hero,” Dia teased. “It was so dramatic.”

Por grinned. “I knew you were hoping to see me. I couldn’t let you down.”

Dia’s smile lingered as he remembered the joy of that night. They had ridden through the countryside, the wind in their hair, the rice fields stretching out on either side of them as the sky turned from gold to pink. They had driven aimlessly, laughing, talking, and simply enjoying the fact that they were together.

“That ride was magical,” Dia said quietly. “It felt like we had the whole world to ourselves.”

Por’s hand tightened gently on Dia’s knee, and when he spoke, his voice was soft. “It was. And we still do.”

For a moment, they lapsed into silence again, but it wasn’t the kind of silence that felt empty. It was full, rich with the memories they shared, the unspoken connection between them. Dia felt the warmth of it, like a quiet flame that had been burning steadily for years, through all the ups and downs.

As the road ahead wound on, Dia’s thoughts began to shift, from the joy of that early memory to the struggles they had faced since. It hadn’t always been easy. Their love, as deep as it was, had often been tested by the world around them. Expectations, family pressures, and societal norms had all weighed heavily on their shoulders.

“How did we make it this far?” Dia asked suddenly, his voice barely above a whisper.

Por didn’t answer right away. He simply drove, his eyes focused on the road, as if considering the question with the same care he gave to everything in their lives.

“Because we didn’t give up,” Por said finally, his voice steady and sure. “Because we chose each other.”

Dia nodded, feeling the truth of those words settle deep within him. They had chosen each other, time and time again, even when the world had tried to push them apart. And now, as they drove toward Gia Lai, they were still choosing each other, still moving forward together, despite everything.

The sun was beginning to set now, casting a soft glow over the horizon. Dia reached for his camera, snapping a quick shot of the golden light filtering through the trees. He glanced at Por again, catching the soft smile on his lips, and knew that this—these quiet moments, these shared memories—was what mattered most.

“We’ve come a long way,” Dia said softly.

Por smiled, his eyes warm with affection. “We have. And we’ll keep going.”

The road stretched on ahead of them, winding through the hills toward Gia Lai, and for the first time in a long time, Dia felt at peace. They had made it through so much already, and together, they could make it through anything.

បន្ត​ការ​អាន “Romance in Thorns”

13-31+

  • Image
  • Image
  • Image
  • Image
  • Image
  • Image

គ្រូ

ខ្ញុំបានឆ្លងកាត់បទពិសោធន៍ជាគ្រូបង្រៀនជាច្រើនដងក្នុងជីវិតនេះ។ ខ្ញុំពេញចិត្តចំពោះបទពិសោធន៍នេះណាស់ ព្រោះវាធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍ពិសេសជាច្រើន។ អារម្មណ៍ពិសេសក្នុងរយៈពេលខ្លី ដូចជាក្ដីស្រលាញ់ចំពោះសិស្ស ការជួយ ភាពយកចិត្តទុកដាក់ ការព្រួយបារម្ភ និងសេចក្ដីសង្ឃឹម គឺជាអារម្មណ៍ដែលខ្ញុំតែងតែជួបប្រទះជាញឹកញាប់ក្នុងកំឡុងពេលដែលខ្ញុំបានធ្វើជាគ្រូ។

កាលពីឆ្នាំ ២០០៨ ដល់ ២០១១ គឺជាពេលដែលខ្ញុំបានធ្វើជាគ្រូស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេស។ កាលនោះខ្ញុំត្រឹមជាក្មេងទើបរៀនចប់បាក់ឌុបតែប៉ុណ្ណោះ តែខ្ញុំបានឆ្លងកាត់បទពិសោធន៍បកប្រែបានខ្លះ ចេះអង់គ្លេសនិយាយបានច្រើនគួរសម តែមិនពូកែរឿងវេយ្យាករណ៍អីណាស់ណាទេ។ សំណាងដែរ ដែលពេលនោះ គេបានផ្ដល់ឪកាសឲ្យខ្ញុំបានធ្វើគ្រូ។ កាលនោះសិស្សមួយថ្នាក់ហោចណាស់ក៏ ១០០ ទៅ ២០០នាក់ក៏មាន។ សិស្សក្រីក្រមកពីខេត្ត ដូច្នេះម្នាក់ៗខំណាស់។ ម្នាក់ៗស្វាធ្យាយខំរៀន យកចិត្តទុកដាក់ គោរពយើងជាគ្រូណាស់។ អ្វីដែលសំខាន់គឺ យើងមានចេតនាល្អ និងបេះដូងសម្រាប់សិស្ស ដូច្នេះមិនថាពូកែធ្វើគ្រូឬអត់ តែសិស្សយល់ណាស់ ហើយក៏ស្រលាញ់ខ្ញុំវិញដូចគ្នា។ កាលនោះធ្វើគ្រូខ្លះ បើកក្លឹបភាសាអង់គ្លេសផង សប្បាយយកតែមែនទែន។

កាលនៅជាគ្រូផង ដើរបកប្រែផង
កាលនៅជាគ្រូផង ដើរបកប្រែផង

កាលពីឆ្នាំ ២០១៨ ក្រោយពេលខ្ញុំឆ្លងកាត់ភាពជោគជ័យនៃការធ្វើបទបង្ហាញពីផែនការអាជីវកម្មរបស់កម្មវិធីមួយក្រោមការឧបត្ថម្ភពី USAID ខ្ញុំក៏បានឈានដល់ការបរាជ័យក្នុងការអនុវត្តផ្ទាល់។ តែយ៉ាងណាម៉ិញ បទពិសោធន៍ និងចំណេះដឹងដែលមាន បានធ្វើឲ្យខ្ញុំក្លាយជាអ្នកប្រឹក្សា និងបង្វឹករឿងអាជីវកម្មដល់ស្ថាបនិកវ័យក្មេងជាច្រើនឲ្យបានទទួលជោគជ័យក្នុងការប្រកួត ក៏ដូចជាឡើងធ្វើបទបង្ហាញអាជីវកម្មរបស់គេ។ មិនតែប៉ុណ្ណោះ ក្រោយបានឈ្នះ ខ្ញុំក៏នៅតែបន្តជួយគាំទ្រពួកគាត់ខ្លះរហូតមកដល់ពេលនេះផងដែរ។ អារម្មណ៍ជាគ្រូនេះ រៀងពិបាកផ្លូវក្នុងបន្តិច ព្រោះខ្ញុំត្រូវយកជំនះអតីតកាលជាមុន មុននឹងក្លាហានក្នុងការជួយដល់អ្នកដទៃ។ យ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺលទ្ធផលដែលសិស្សបានទទួល។ ភាពជោគជ័យរបស់ពួកគេ ហាក់ដូចជាសញ្ញាប័ត្របញ្ជាក់ការសិក្សាព្យួរនៅក្នុងជញ្ជាំងបេះដូងរបស់ខ្ញុំទុកមើលដូចគ្នា។

Image
មើលតែស្នាមញញឹមក៏ដឹងថាសប្បាយចិត្តហ្នេះ?

តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន ការងារជាអ្នកស្រាវជ្រាវនៅអង្គការដែលខ្ញុំកំពុងធ្វើ បានផ្ដល់ឪកាសឲ្យខ្ញុំបានក្លាយជាគ្រូបង្រៀនម្ដងម្កាលផងដែរ។ ជួនកាលខ្ញុំទៅបង្រៀនក្រុមការងារនៅស្រុកខ្មែរ ហើយថ្មីៗនេះក៏បង្រៀនដល់ក្រុមការងារជាជនបរទេសនៅបង់ក្លាដេសតាមអនឡាញ ជួនកាលទៀតក៏ទៅបង្រៀនវគ្គខ្លីៗនៅស្ថាប័នផ្សេងៗទៀតពាក់ព័ន្ធនឹង នវានុវត្តន៍ និង Human-Centered Design។ អារម្មណ៍ល្អៗនៅតែមាន ភាពក្លាហានកើតមានគ្រប់ពេលដែលខ្ញុំបាននៅមុខសិស្ស។ ខ្ញុំឆ្ងល់ដែរ រាល់ថ្ងៃខ្លាចមនុស្សណាស់ តែខ្លាចណាស់ហ៊ានណាស់។ អាយុ ៣៥ ហើយ តែខ្ញុំអត្តចរិតយ៉ាងម៉េចនៅតែដដែល។ ជួបមនុស្សខុសៗគ្នា ជួនស្រួល ជួនពិបាក តែយ៉ាងណានៅតែពេញចិត្តនឹងធ្វើជាជាងការមិនពេញចិត្ត។ ភាគច្រើនទទួលបានលទ្ធផលល្អ​ជាជាងការខកចិត្ត តែយ៉ាងណាម៉ិញ លទ្ធផលល្អទាំងអស់នេះក៏កើតចេញពីការប្រឹងប្រែង យកចិត្តទុកដាក់ និងត្រៀមទុកជាមុនផងដែរ។

Image
រូបថ្មីៗកាលពីម្សិលម៉ិញ បង្រៀនគេនៅអមរៈហ្វាម

កាលពីម្សិលម៉ិញ ខ្ញុំបានបង្រៀនបុគ្គលិកអង្ការមួយក្រុមមកពី Care International ចំនួនបីប្រទេស គឺ កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី។ និយាយត្រង់ខ្ញុំហត់ណាស់ ព្រោះតាំងពីថ្ងៃច័ន្ទសប្ដាហ៍មុនឈានដល់ថ្ងៃសៅរ៍ និងអាទិត្រ គឺខ្ញុំធ្វើការជាប់រដឹក។ ខ្ញុំសឹងតែមិនបានដេកពួនគ្រប់គ្រាន់ តែដល់ថ្ងៃច័ន្ទ អង្គារនេះ ខ្ញុំត្រូវបន្តបង្រៀន Human-Centered Design ទៅកាន់សិស្ស ១៥នាក់ជាមួយក្រុមការងារ និងមេខ្ញុំ។ ហត់ណាស់ តែគ្មានជម្រើស តែក៏ពេញចិត្ត ព្រោះគេក៏មិនមានពេលវេលាណាទៀតអាចរៀនបាន។ ចុងក្រោយលទ្ធផលគឺ ខ្ញុំគិតថា អ្វីដែលពួកគាត់រៀនអាចជួយពួកគាត់បានច្រើនក្នុងការងារពួកគាត់ ហើយក៏អាចមានផលប៉ះពាល់ជាវិជ្ជមានចំពោះប្រជាជនរងគ្រោះដែលត្រូវជំនួយពីពួកគាត់ដូចគ្នា។ Yayyyyyyy!

ចុងក្រោយខ្ញុំពិតជាចង់អរគុណដល់ខ្លួនឯងដែលធ្វើបាន ហើយក៏សុំទោសខ្លួនឯងដែលបានធ្វើទៅរួចដូចគ្នា។ ពេលកំពុងសរសេរនេះ គឺខ្ញុំសុំច្បាប់ឈប់សម្រាកទាំងថ្ងៃនេះជាថ្ងៃពុធ ព្រោះពិតជាមិនអាចធ្វើខុសនឹងខ្លួនឯងជាងនេះ។ សម្រាកខ្លះជារឿងត្រឹមត្រូវបំផុត!

ឌីយ៉ា ថ្ងៃ ១១ ខែ ១១ ឆ្នាំ ២០២៤

តុមូល

តុមូលភាគច្រើនជាតុបាយ ជាកន្លែងស្រស់ស្រូបអាហារ ជួបជុំ ជជែក ជាមួយគ្នា។ តុមូលជាពាក្យដែលគេទទួលស្គាល់ថាវាសឹងតែជាវេទិការមិនផ្លូវការសម្រាប់ចែករំលែករឿងរ៉ាវផ្សេងៗ។

ថ្ងៃនេះខ្ញុំបានហូបបាយ ជជែកលេងនៅនឹងតុមូលដូចគ្នា ជាមួយក្រុមការងារ ដៃគូរសហការ និងសមាជិកផ្សេងទៀតសរុប ៨ នាក់។ វាជាវេទិការក្រៅផ្លូវការមួយដែលខ្ញុំត្រូវរៀបឬកពារ និងបង្ហាញការគួរសម ឬសឹងតែមិនហ៊ាននិយាយផ្ដេសផ្ដាសព្រោះខ្លាច ខុសពាក្យខុសសម្ដី។ វេទិការនេះបានបង្រៀនខ្ញុំពីមតិ យោបល់ យុទ្ធសាស្ត្រសម្របសម្រួល ជជែកបែបយុទ្ធសាស្ត្រ ដើម្បីទទួលបាននូវអ្វីដែលយើងប៉ង។ យ៉ាងណាម៉ិញ ស្របជាមួយនឹងចំណេះដឹង ជំនាញ ក្រុមសមាជិកបានជជែកលេងកម្សាន្ត កំដរបរិយាកាសបែបអ្នកស្គាល់គ្នាស្និទ្ធិស្នាល។ ពីរឿងមួយទៅរឿងមួយ រហូតដល់ពាក្យថា “ខ្ទើយ” “សក់វែងដូចស្រី” “ឈ្មោះពិរោះតែមុខដូចអាច់ម៍” “ប្រុសចរិតស្រី” “មើលដូចស្រីស្រាប់តែទីបំផុតប្រុសសោះ” និងមានពាក្យសម្ដីដូចគេជះអាច់ម៍ទាំងកន្ថោរផ្សេងៗទៀតដែលមិនគួរឲ្យជឿថាបានចេញពីមាត់មនុស្សមានចំណេះដឹងខ្ពស់ខ្ពស់សឹងទល់មេឃ អាយុច្រើនដូចគ្រាប់ខ្សាច់រាប់មិនអស់ តែបែរជាមិនទទួលស្គាល់នូវអ្វីដែលបានបង្ហាញដល់ពិភពលោកជាច្រើនឆ្នាំមកនេះ ទាក់ទងនឹងរឿង រើសអើង ជាតិសាសន៍ ពណ៌សម្បុរ ភេទ អីបែបនេះទៅវិញ។

មកដល់ការងារនេះ អាយុប៉ុណ្ណេះ ប្រហែលខ្ញុំរវល់ការងារពេកមិនសូវបានជជែកលេងច្រើនជាមួយគេឯង ទើបមានអារម្មណ៍ថា ពាក្យសម្ដីបែបនេះខ្ញុំខានលឺច្រើនឆ្នាំហើយ តែបែរជាមកលឺច្បាស់ៗពេញត្រចៀកនៅថ្ងៃនេះទៅវិញ។

តើអ្នកដឹងតែមិនយល់ស្របតាម?

តើអ្នកបង្ហាញថាអ្នកជាមនុស្សទាន់សម័យ និងមានចំណេះដឹងនៅតែមុខសាធារណៈជនឬ?

តើការឈឺចាប់របស់អ្នកដទៃ ជាក្ដីសុខរបស់អ្នកមែនទេ?

ថ្ងៃនេះខ្ញុំមានអារម្មណ៍ថា នៅស្ងៀម មិនហ៊ានបើកមាត់ មិនហ៊ានតតាំងជាមួយនឹងរឿងមិនល្អបែបនេះក៏ខ្ញុំខុសដែរ។ មានសុភាសិត ឬពាក្យសម្រង់មួយដែលខ្ញុំមិនចាំប្រភពបាននិយាយថា “បើយើងមិនមែនជាដំណោះស្រាយ នោះយើងជាបញ្ហាហើយ”។ ខ្ញុំខុសដែលខ្ញុំជាផ្នែកមួយនៃបញ្ហា ដោយសារការបិទមាត់មិននិយាយស្ដីចំពោះរឿងអយុត្តិធម៌ក្នុងសង្គមបែបនេះ។

A Dreamy Escape: If I Were to Open a Shop…

If you were going to open up a shop, what would you sell?

If I were to open up a shop, it wouldn’t be just any ordinary place; it would be a sanctuary where time slows down and the world feels just a little bit softer. I’d call it Switch Café—a place where every moment of the day offers something unique, yet all tied together by a thread of comfort and community.

Imagine this: In the early morning, you walk into a serene space filled with the gentle rustle of pages turning and the soft clinking of coffee cups. The air is filled with the rich aroma of freshly brewed coffee, and sunlight pours through large windows, casting a golden hue on wooden tables. This is the morning at Switch Café—a quiet, inviting library-like haven where you can lose yourself in a book or catch up on some work, surrounded by a peaceful atmosphere that feels like a warm embrace.

As the day progresses, the café comes alive with the vibrant hum of conversation and the rhythmic tapping of keyboards. Friends meet over cups of espresso, sharing stories and laughter, while others find a cozy corner to focus on their projects. The baristas, ever attentive, craft each drink with care, knowing that this moment, this cup, could be the pause someone needs in their busy day. This is the daytime at Switch Café—a bustling, welcoming coffee shop that feels like an extension of your own living room.

But then, something magical happens as the afternoon sun begins to soften. The café transforms into a creative hub, where the community gathers to explore their artistic side. The tables are filled with colorful materials—paints, yarns, beads—and the walls echo with the sound of laughter and the gentle buzz of creativity. Families, artists, and curious minds come together for workshops that inspire and connect. This is the afternoon at Switch Café—a vibrant, hands-on space where creativity flows as freely as the conversations.

And finally, as the day draws to a close and twilight settles in, the café shifts once more. The lights dim, the atmosphere becomes cozy and intimate, and a projector flickers to life. You sink into a comfortable chair with a warm drink in hand, surrounded by fellow movie lovers. Together, you watch a film that transports you to another world, a perfect end to a day well spent. This is the evening at Switch Café—a relaxing movie night where the troubles of the day melt away, and you feel truly at ease.

Switch Café isn’t just a place; it’s a journey through the day, a series of experiences that offer something for everyone. It’s where you can start your morning with a good book, spend your afternoon crafting with friends, and end your night with a film that makes you dream a little bigger.

If I were to open up a shop, I would want it to be a place that encourages others to dream too. A place where you can switch off from the outside world and tune into the simple joys of life—where every visit feels like coming home. Because, in the end, that’s what Switch Café is all about: creating a space where you can find a piece of yourself, no matter what time of day it is.

So, I invite you to dream with me. What would your shop look like? What would you sell? What experience would you offer to the world? The possibilities are endless, and the journey of dreaming is just as beautiful as the destination. Let’s dream together, and maybe, just maybe, one day those dreams will take root and grow into something truly magical.

Welcome to Switch Café—where every switch of the day brings a new experience, and where dreams are always on the menu.

អរគុណយ៉ាងម៉េច?

Daily writing prompt
How do you express your gratitude?

តើអ្នកមានដឹងទេថា កំហុសធំបំផុតរបស់មនុស្សដែលទមិលគុណគឺ ការដែលមិនចេះដឹងគុណខ្លួនឯង! ម៉េចថាអ៊ីចឹង? នៅពេលមួយដែលយើងភ្លេចអរគុណខ្លួនឯងចំពោះការខិតខំប្រឹងប្រែងទាំងឡាយ នោះយើងនឹងបាត់បង់នូវអារម្មណ៍រីករាយបន្តិចម្ដងៗចំពោះការងារទាំងពួង។ យើងអាចអរគុណអ្នកដ៏ទៃបាន ចុះហេតុអ្វីយើងហាក់ដូចជាមិនដែលនឹកឃើញការនឹកគុណខ្លួនឯងសោះ? វាជារឿងងាយ តែវាជារឿងដែលមិនសូវមានអ្នកធ្វើ។ ចុះគេអរគុណខ្លួនឯងយ៉ាងម៉េច?

១. និយាយលឺៗម្នាក់ឯង កន្លែងស្ងាត់ (កុំឲ្យគេថាយើងឆ្កួត) ឬនៅមុខកញ្ចក់កាន់តែល្អ រួចនិយាយពាក្យអរគុណអោយចំៗថា យើងអរគុណរឿងអ្វី និងមូលហេតុអ្វី។ នេះជារឿងងាយៗ តែយើងមិនងាយធ្វើ។

២. ផ្ដល់កាដូដល់ខ្លួនឯង ជារបស់ដែលយើងស្រលាញ់បំផុត ដើម្បីជាសគុណដល់ខ្លួនឯងរាល់ពេលយើងធ្វើរឿងល្អអ្វីមួយ។ យើងចង់ធ្វើល្អដល់អ្នកដទៃ យើងក៏ត្រូវធ្វើល្អដល់ខ្លួនឯងដូចគ្នា។

៣. ចំណាយពេលដើម្បីខ្លួនឯង៖ ដើរលេង សម្រាក ឬធ្វើអ្វីក៏បានអោយតែសកម្មភាព និងពេលវេលាដែលយើងចំណាយនោះ គឺសម្រាប់ខ្លួនឯង មិនមែនសម្រាប់កន្លែងធ្វើការ ឬអ្នកណាផ្សេងឡើយ។ ហេតុអី? ព្រោះយើងអាចនឹងរវល់ពេករាល់ថ្ងៃ ហើយមិនសូវមានពេលសម្រាប់ខ្លួនឯងទេ សូម្បីតែពេលគិត ក៏សឹងតែគិតពីអ្នកផ្សេង គិតពីរឿងការងារ ឬអ្វីផ្សេងក្រៅពីខ្លួនឯង។

៤. ជាចុងក្រោយ ខ្ញុំសូមណែនាំឲ្យកត់ត្រានូវពាក្យអរគុណទាំងអស់ទុក ដើម្បីរំលឹកខ្លួនយើងវិញនៅពេលដែលយើងមិនសប្បាយចិត្ត។ ពេលខ្លះយើងនិយាយចោល ហើយក៏ភ្លេចអស់ទៅ។ ពេលលំបាកៗ យើងអាចនឹងគ្មានអ្នកណានៅក្បែរដើម្បីលើកទឹកចិត្តក៏ថាបាន។ អ្នកត្រូវសរសេរវាឲ្យធំៗ ហើយបិទលើជញ្ជាំងឲ្យមើលឃើញរាល់ថ្ងៃ ហើយបើអ្នកគូរពាក្យពេចន៍អរគុណចេញជារូបទៀតកាន់តែល្អ វានឹងធ្វើឲ្យយើងឃើញអនុស្សាវរីយ៍ល្អៗច្បាស់ដូចថ្ងៃអ៊ីចឹង។ មុនចប់តស់ រំលឹកចំនុចទាំងនេះឡើងវិញជាមួយខ្ញុំ៖​

Image

មានអីផ្សេងទៀតអត់ហ្នឹង? បើមានទៀតជួយប្រាប់ផងបានអត់?

១៥ ឆ្នាំជាមួយវើតប្រេស

ធ្មេចបើកៗ ដល់ខួប ១៥ឆ្នាំជាមួយប្លក់ផ្ទាល់ខ្លួនមួយនេះ! ខ្ញុំចាប់ផ្ដើមប្រវត្តិសរសេរប្លក់នេះឡើងតាំងពីមុនចាប់ផ្ដើមលេងហ្វេសប៊ុកទៅទៀត។ កាលនោះមានបងប្អូនខ្មែរជាច្រើនបានចូលរួមធ្វើឲ្យបណ្ដាញសង្គមមួយនេះស្រស់ស្អាត និងរស់រវើកខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមប្លុកដំបូងដោយដាក់ឈ្មោះថា “មូលមិត្តសិក្សា” ហើយក៏ព្យាយាមបញ្ចូលអត្ថបទភាគច្រើនជាកំណត់ហេតុផ្ទាល់ខ្លួន និងរឿងខ្លីៗដែលព្យាយាមសរសេរដោយខ្លួនឯង។ ក្រោយមកទៀត ប្ដូរឈ្មោះ លុប បង្កើតថ្មីជាច្រើនដងរាប់ភ្លេចទៅហើយ។

យ៉ាងណាម៉ិញ ទោះបីជាបច្ចុប្បន្នការផ្សព្វផ្សាយរបស់បងប្អូនអ្នកភូមិវើតប្រេសហាក់ងាកទៅរកបណ្ដាញសង្គមផ្សេងទៀត ក៏ខ្ញុំ និងអ្នកខ្លះទៀតនៅតែបន្តតេសៗលេងៗ។ សម្រាប់ខ្ញុំ ការសរសេរអត្ថបទដាក់ទីនេះ គឺពិតជាជួយអោយខ្ញុំអាចសរសេរចេញនៅអ្វីដែលខ្ញុំមិនអាចនិយាយបានច្រើន ទោះមិនអស់សេចក្ដីយ៉ាងណាក៏ដោយ។ រឿងនីមួយៗ សរសេរខ្លួនឯង អានខ្លួនឯងជាច្រើនដងក៏នៅមានក្ដីសុខ ព្រោះវាជារូបភាពដែលខ្ញុំបានឃើញ ហើយបានគូសវាសជាអក្សរជើងក្ដាមនៅទីនេះ។ ខាងក្រោមនេះជាសមិទ្ធិផលខ្លះៗដែលខ្ញុំបានទទួលពីអ្នកគាំទ្រ (silent readers) របស់ខ្ញុំ។ អរគុណសម្រាប់ការអានរបស់អ្នក ទោះមិនបានស្គាល់អ្នកក៏ខ្ញុំបានទទួលដឹងថាចំនួនអ្នកចូលទស្សនាប៉ុន្មាន។ អរគុណសម្រាប់អ្នកចូលបញ្ចេញមតិរបស់អ្នក​ ព្រោះមតិរបស់អ្នក ធ្វើឲ្យខ្ញុំយល់ថាអ្វីដែលខ្ញុំបានចែកចាយនេះមានអត្ថប្រយោជន៍សម្រាប់អ្នក ហើយជម្រុញអោយអ្នកលើកដៃសរសេរពាក្យពេចន៍ឆ្លើយតបទៅលើអត្ថបទនីមួយៗ។ ខ្ញុំពិតជារំភើប និងនៅតែបន្តរស់នៅទីនេះ បោសសម្អាតផ្ទះដូចរាល់ដង និងរង់ចាំទទួលភ្ញៀវល្អៗដូចជាអ្នកជានិច្ច។ – ពីខ្ញុំ ឌីយ៉ា

Image
Image
Image

The slide ✿

Oh my god it’s so tiring
It’s easy but it’s too many and too much
I am drained, I’m in vein, pain all over my back
Oh my neck, can you hold my heavy head?
Oh my head, I hope you can hold my hair
How my day’s been?
I’m so keen to just sleep
I’m dreaming of leaning and leaping slowly on a green field of grass
I’m so tense, I wish some tender hand can mend my stiffness
I am looking forward to sending it out, the slide, but I’m so scared of the feedback because I’m not up to par. It’s again my feeling blaming myself.
You’ve done a lot but you’ve not done enough
Oh how can I be so cruel to myself?
Why can’t I see how much effort I’ve put into it?
Can I cheer my beat a bit?
Not a bit, you should just celebrate, singing it loud saying it’s DONE and it’s DONE good!

Adoption Curve – ខ្មែរបកថាម៉េច?

Adoption Curve មិនដឹងថាបកជាភាសាខ្មែរថាម៉េចសមទេ! Adoption បានន័យថា ការព្រមទទួលយក និងបន្តប្រើប្រាស់អ្វីមួយ និងរួមបញ្ចូលទៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ Curve បានន័យថា ក្រាហ្វ គំនូសកោង ឬរបត់ឡើងចុះ។ ប្រសិនបើបូកបញ្ចូលគ្នាពាក្យពីរនេះ ខ្ញុំបកស្រាយគឺ “គំនូសតាងឥរិយាបទនៃអ្នកប្រើប្រាស់” ឬសម្រាយជាងនេះគឺ “ការប្រែប្រួល ឬឥរិយាបទរបស់អ្នកប្រើប្រាស់ក្នុងការទទួលយកនូវវត្ថុ ដំណោះស្រាយ វិធីសាស្ត្រ ឬអ្វីក៏ដោយដែលអ្នកបង្កើតទាំងឡាយបានដាក់ឲ្យគេប្រើប្រាស់ ហើយអ្នកប្រើប្រាស់ក៏បន្តប្រើប្រាស់ និងបញ្ចូលទៅក្នុងជីវិតរបស់គេ។ និយាយដោយខ្លី គឺវាឆ្លើយតបនឹងតម្រូវការបស់គេ ហើយគេនៅបន្តប្រើប្រាស់វា។ នេះជាគោលបំណងចុងក្រោយរបស់នវានុវត្តករទាំងឡាយ។ តទៅ ខ្ញុំសូមហៅ Adoption Curve នេះថា “កំណោងឥរិយាបទអ្នកប្រើប្រាស់” សិនចុះ។ ខ្ញុំសូមសរសេរការរៀបរាប់ជាភាសាអង់គ្លេសខាងក្រោមទុកជាឯកសារយោងចុះ។

Image

តាមរយៈការស្រាវជ្រាវរបស់លោក E.M. Rogers បានបង្ហាញថាភាគរយៈនៃអ្នកបើកចិត្ត មានឥរិយាបទទទួលយកអ្វីមួយមកប្រើប្រាស់ច្រើនជាងគេគឺ អ្នកប្រើប្រាស់មុនគេភាគច្រើន (early majority) និង អ្នកប្រើប្រាស់ក្រោយគេភាគច្រើន (late majority)។ ហេតុនេះហើយ បានជានវានុវត្តករ ឬអ្នកផលិតផលិតផល ឬសេវាកម្មភាគច្រើន រៀបចំយុទ្ធសាស្ត្រទីផ្សារផ្សេងៗគ្នាទៅតាមប្រភេទគោលដៅអ្នកប្រើប្រាស់ផ្សេងៗ។ ជាទូទៅប្រភេទ នវានុវត្តករ (innovators) ចូលចិត្តសាកល្បងរបស់ជាងគេ និងមុនគេបង្អស់។ អ្នកទាំងនេះមិនមានភាគរយច្រើនទេ តែងាយធ្វើឲ្យអ្នកផលិតអាចស្វែងរកនូវមតិយោបល់ពីពួកគេមុនគេ ព្រោះគេមិនពិបាកសម្រេចក្នុងការសាកល្បងធ្វើអ្វីថ្មីឡើយ។ បន្ទាប់មកទៀតគឺ អ្នកប្រើប្រាស់មុនគេបង្អស់ ដែលមានចិត្តចង់សាកល្បងបន្ទាប់ពីឃើញលទ្ធផល និងមតិយោបល់ខ្លះពីអ្នកប្រើប្រាស់បែបនវានុវត្តករ។ សម្រាប់ អ្នកប្រើប្រាស់មុនគេភាគច្រើន ជាប្រភេទអ្នកប្រើប្រាស់ដែលទាល់តែយល់ដឹង យល់ឃើញពីអត្ថប្រយោជន៍ និងបទពិសោធន៍ខ្លះៗរបស់អ្នកប្រើប្រាស់មុនៗ ទើបពួកគាត់សម្រេចចិត្តប្រើប្រាស់។ សម្រាប់ អ្នកប្រើប្រាស់ក្រោយគេភាគច្រើន មានភាគរយស្មើនឹងអ្នកប្រើប្រាស់មុនគេភាគច្រើនដែរ តែទាល់តែមនុស្សភាគច្រើនបានប្រើប្រាស់ យល់ដឹង បានឃើញលទ្ធផលពីអ្នកប្រើប្រាស់មុនៗរួចហើយ ទើបពួកគាត់សម្រេចិត្តប្រើប្រាស់ផលិតផល សេវាកម្ម ឬរបស់ថ្មី។ រីឯអ្នកមិនងាយប្ដូរឥរិយាបទប្រើប្រាស់ ភាគច្រើន ជាមនុស្សដែលពិបាកទទួលយកនូវអ្វីថ្មី និងមានផលវិបាកច្រើនក្នុងការទទួលយក អាចមកពីកម្រិតចំណេះដឹង អាយុ ភេទ ស្ថានភាពសេដ្ឋកិច្ច។ល។

ប្រសិនបើដំណោះស្រាយដែលអ្នកលក់ទៅដល់ដៃនវានុវត្តករ និងអ្នកប្រើមុនគេបង្អស់ នោះជាជោគជ័យដំបូងបំផុត ពិសេសសម្រាប់ម្ចាស់ធុរកិច្ចថ្មី (startup) តែប្រសិនបើអ្នកចង់ពង្រីកទីផ្សារ អ្នកត្រូវស្វែងយល់ឲ្យច្បាស់ពីប្រភេទអតិថិជននីមួយមួយ តើគេជាមនុស្សប្រភេទណា អាយុប៉ុន្មាន ចំណង់ចំណូលចិត្ត កម្រិតជីវិភាព និងឥរិយាបទនៃការប្រើប្រាស់បែបណា។ តើក្រុមមនុស្សប្រភេទណាជា អ្នកប្រើប្រាស់មុនគេភាគច្រើន និងអ្នកប្រើប្រាស់ក្រោយគេភាគច្រើន ដែលអ្នកគួរឈោងចាប់ និងពង្រីកសក្ដានុពលទីផ្សារទៅឲ្យដល់?

ចង់អោយពេលវេលាឈប់ត្រឹមនេះ…

“ចង់អោយពេលវេលាឈប់ត្រឹមនេះ…” ជាឃ្លាមួយដែលខ្ញុំទើបតែបានអានពីរឿង “សន្យារក្សាមិនបាន” របស់អ្នកនិពន្ធ ឈាង សុម៉ាលីន។ នេះជារឿងប្រលោមលោកមនោសញ្ចេតនា។ អានមកដល់ត្រឹមវគ្គទី ៩ ហើយ ខ្ញុំចាប់អារម្មណ៍ជាមួយនឹងឃ្លានេះណាស់។ វាមិនមែនជាឃ្លាថ្មី ដែលខ្ញុំទើបតែបានអាននោះទេ។ ឃ្លានេះមានសឹងគ្រប់រឿងដែលខ្ញុំបានអានទៅហើយតាមបទពិសោធន៍អានរាប់លានឆ្នាំមកនេះ។

Image

តែយ៉ាងណាក៏ដោយ ឃ្លានេះធ្វើឲ្យខ្ញុំគិតដល់ថា តើមានប៉ុន្មានដងក្នុងជីវិត ដែលការចងចាំខ្លះ ស្ថានភាពខ្លះ ដែលខ្ញុំពិតជាចង់ឲ្យពេលវេលាឈប់វិលត្រឹមហ្នឹងមែន?

កាលពីខ្ញុំនៅក្មេង ពេលវេលាសប្បាយម្ដងនោះដែលខ្ញុំពិតជាមិនបានគិតដល់ឃ្លានេះពិតមែន តែដល់ពេលធំឡើង ខ្ញុំពិតជាចង់ឲ្យពេលវេលាឈប់ត្រឹមហ្នុង គឺនៅពេលដែលម៉ាក់បានទិញសំបុត្រកុន “កូនស្ដេចដំរីស” ទោះបីវាជាលុយចុងក្រោយដែលម៉ាក់មាន ដោយសារពេលនោះខ្ញុំស្ទើរតែននៀលដីទារមើលកុនរឿងនោះទៅហើយ។ ខ្ញុំពិតជាអត្មានិយមណាស់ ហើយគ្រានោះមិនមែនជារឿងរំភើបអីនោះឡើយ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះគឺ ក្ដីស្រលាញ់ដែលម៉ាក់មានចំពោះខ្ញុំដ៏ធំធេង។ យើងក៏ត្រូវដើរមកផ្ទះវិញដោយសារម៉ាក់គ្មានសូម្បីតែលុយជិះម៉ូតូឌុបមកផ្ទះវិញ។

មានគ្រាមួយនោះ ដែលខ្ញុំបានជាប់ពានលំដាប់លេខ ៣ ក្នុងការប្រលង hackathon ក្នុងកម្មវិធីប្រកួតប្រជែងអាជីវកម្មមួយនៅឆ្នាំ ២០១៨។ ថ្ងៃដែលខ្ញុំត្រូវឡើងឆាក ដល់ម៉ោងដែលខ្ញុំត្រូវចូលបន្ទប់ទឹកសមនិយាយ ចូលនាទីដែលខ្ញុំត្រូវចាប់ផ្ដើមនិយាយទាំងញ័រម៉ាត់ទទ្រើក រហូតដល់វិនាទីដែលយើងបានទទួលលទ្ធផលដ៏មិនគួរឲ្យជឿក្នុងជីវិត គឺយើងបាន “ឈ្នះ”។ រឿងបន្តមកទៀត វាគ្រាន់តែជាសុបិនដ៏អាក្រក់ ឬមេរៀនជីវិតដ៏ល្អ… យ៉ាងណាម៉ិញ ការចងចាំនៅវិនាទីនោះ ខ្ញុំចង់ឲ្យពេលវេលាឈប់ត្រឹមហ្នឹង។

Image

មានគ្រាមួយដែលខ្ញុំបានជួបជាមួយមនុស្សម្នាក់ដែលមកទល់ពេលនេះ គឺ ១១ឆ្នាំហើយ។ នៅខណៈដែលគេសុំខ្ញុំធ្វើជាសង្សារ តែជាខណៈដែលខ្ញុំលែងជឿលើរឿងស្នេហាបាត់ទៅហើយ។ “ខ្ញុំថា អស់ហើយត្រឹម ១ ឬ ២ អាទិត្រ ឬ ៣ ខែប៉ុណ្ណោះ អ៊ីចឹងកុំប្រាកដប្រជាពេលហ្នឹងអី!” ខ្ញុំប្រាប់គេបែបនេះ។ អ្នកណាទៅដឹងថា ១ អាទិត្រ ទៅ ១ ខែ ដល់ ១ ឆ្នាំ រួចក៏ឆ្លងដល់ ១១ ឆ្នាំ។ មានពេលវេលាខ្លះដែលខ្ញុំមានអារម្មណ៍ថា ភាពយន្តដ៏ល្បីលំដាប់ពិភពលោក កំពុងតែចាក់បញ្ចាំងនៅចំពោះភ្នែករបស់ខ្ញុំ។ គ្រាមួយដែលខ្ញុំថើបគេនៅលើម៉ូតូដែលកំពុងបើកលើផ្លូវលំដែលនៅតាមផ្លូវកំពុងក្រាលដោយផ្កាក្រហមសលឿងពាសពេញដងផ្លូវ។ វិថីស្នេហ៍ក្រាលដោយពន្លឺព្រះអាទិត្ររៀបលិចជះពន្លឺក្រហមឆ្អិនឆ្អៅមកលើបបូរមាត់យើងទាំងពីរដែលកំពុងភ្ជាប់ចំណង ទាំងមិនខ្វល់ថាជីវិតវាផុយស្រួយយ៉ាងណាដែលមកធ្វើអីឆ្កួតពេលកំពុងជិះម៉ូតូបែបហ្នឹង។ តែហ្នឹងហើយ! ហ្នឹងហើយជាវិនាទីដែលខ្ញុំពិតជាចង់បំបែកនាឡិកាសកលលោកឲ្យខូចនឹងអាលយើងទាំងពីរ អាចនៅបន្តធ្វើបែបនេះវិលជុំរាប់លានដងមិនឈប់។

សរសេរច្រើនពេកទេដឹង? ខ្ញុំចង់សរសេរច្រើនទៀត ដែលនៅក្នុងជីវិត យើងពិតជាមិនចាំបាច់ទៅច្រណែននឹងតួក្នុងកុនណាទៀតទេ ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែមានខណៈនេះ វិនាទីនោះ ដែលការចង់ចាំពិតជានៅដិតដាម ហើយកុននោះនៅតែបន្តបញ្ចាំងក្នុងខួរក្បាល បេះដូងនេះឥតឈប់។ ថ្វីបើយើងគ្មានអំណាចឥទ្ធិពលបញ្ឈប់ពេលវេលាពិតមែន តែយើងអាចមានការចងចាំដ៏រស់រវើកដែលវិលចុះវិលឡើងក្នុងខួរក្បាលគ្រប់ពេលដែលយើងត្រូវការ ដរាបណាខួរក្បាលយើងនៅដើរ បេះដូងយើងនៅលោត។

ចុះអ្នក? មានការចងចាំណាខ្លះដែលអ្នកមិនអាចភ្លេចបាន ហើយវានៅបន្តរស់រវើកក្នុងការចងចាំរបស់អ្នកបានដល់ពេលនេះ?

ជួបអ្នកចាស់

“មិននឹកស្មានថាបានជួបគេនៅទីនេះសោះ” ខ្ញុំគ្រវាសភ្នែកមួយខ្វាច់ចេញពីគេ រួចងាកមកអានទំព័របេះដូងអ្នកនិពន្ធរបស់រឿង “សន្យារក្សាមិនបាន” ហើយនឹកហួសចិត្តថាវាចៃដន្យមែនទែន។ បែកគ្នាប្រហែល ១០ឆ្នាំជាងមកហើយ គេនៅតែជាគេ ស្អាតហើយមិនមានចាស់សូម្បីតែបន្តិច។ លឺសម្លេងគេនិយាយជាមួយក្រុមការងារនៅស្តង់លក់សៀវភៅក្នុងពិព័ណ៌នៅអាគារ CJCC ក្នុងសាលា RUPP ដោយមិនបានហៅខ្ញុំដូចគ្នា។

“មែនហើយ! យើងមិនបានបែកគ្នាដោយល្អ” គិតក្នុងចិត្ត! កាលពីមុនជួបគ្នាដែរ ហើយក៏ធ្លាប់និយាយគ្នា តែក៏ដោយបង្ខំចិត្ត។ ពេលនេះខ្ញុំបណ្ដោយតាមអារម្មណ៍ ចង់គេចពីគេ តែវាមិនខុសអីពីសត្វណានោះដែលពេលភ័យម្ដងៗ លាក់តែក្បាលក្នុងដី ហើយគូថចេញកណ្ដាលវាល។ ពេលនេះខ្ញុំមានអារម្មណ៍បែបនេះដូចគ្នា តែល្អត្រង់ថា យើងទាំងពីរនាក់សុទ្ធតែកំពូលអ្នកសម្ដែងដូចគ្នា។ ធ្វើមិនស្គាល់គ្នាបានល្អណាស់ ម្នាក់ៗល្មមបានពានហើយ។ ចង់និយាយថា មកដល់ពេលនេះ ១២ ឆ្នាំមកនេះ ម្នាក់ៗឆ្លង់កាត់រឿងច្រើនណាស់ តាមខ្ញុំដឹងគេមានសង្សាររួចហើយ បែកឬនៅដល់ពេលនេះមិនដឹង តែដឹងត្រឹមថា ខ្ញុំមានអ្នកថ្មីជាច្រើនអ្នករួចមកហើយ ហើយក៏មកដល់ពេលនេះមានអ្នកដែលនៅជាប់លាប់ ១១ឆ្នាំដែរហើយ។

និយាយជាមួយក្រុមការងារលក់សៀវភៅរបស់គេបានបន្តិច គេក៏ដើរចេញទៅ។ ខ្ញុំក៏នៅបន្តអានបន្តិចរួចក៏ឆ្លៀតទៅចាប់សៀវភៅមួយទៀតមកមើល រួចក៏អោយគេខ្ចប់សៀវភៅ ហើយដើរចេញមក។ ពេលនេះ កន្លែងមួយនេះ គ្មានគេ គ្មានខ្ញុំ មានតែអនុស្សាវរីយ៍ដែលកើតឡើងក្នុងរយៈពេលមិនដល់ ៥នាទីផង ដែលដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ។ និយាយដោយត្រង់ កាលនោះយើងនៅក្មេងណាស់។ សម្រាប់ខ្ញុំ យើងមានតែអនុស្សាវរីយ៍ល្អ គេជាមនុស្សល្អ តែយើងហាក់កើតមកមិនមែនដើម្បីគ្នា។

សរសេរបណ្ដើរ ក្រេបកាហ្វេបន្តិចនៅហាងនិស្សិតកាហ្វេ សម្លេងបទចម្រៀងថៃរបស់ getsunova បន្លឺរណ្ដំពេញត្រចៀក ស្របពេលដែលនៅខាងក្រៅនិស្សិតស្រីប្រុសក្មេងៗដើរទៅដើរមកមិនចេះដាច់ រីឯសួនធម្មជាតិនៅស្រោបជុំវិញរៀងកាយខ្ញុំធ្វើឲ្យខ្ញុំមានក្ដីសុខម្យ៉ាង។ ខ្ញុំខានមានអារម្មណ៍សម្រាកបែបនេះយូរមកហើយ ព្រោះការងារច្រើនពេក រវល់ ស្មុគស្មាញ និងមិនមានពេលសម្រាប់ខ្លួនឯងដូចពេលនេះទាល់តែសោះ។

កាលពីឆ្នាំ ២០១៩ មានអតីតក្រុមការងារម្នាក់ដែលចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមក។ យើងបើកចំហរចិត្តនិយាយរឿងជាច្រើនជាមួយគ្នា។ មានម្ដងនោះយើងនិយាយពីអារម្មណ៍ស្នេហ៍គ្រាដំបូង ហើយគាត់ប្រាប់ខ្ញុំថា មនុស្សយើងអាយុកាន់តែច្រើនកាន់តែបាត់បង់នូវអារម្មណ៍រំភើបបែប “butterfly” ជាអារម្មណ៍រំភើបម្យ៉ាងបែបបុកពោះ បេះដូងដើរញាប់ កើតឡើងនៅពេលឃើញ ឬជួបមនុស្សដែលយើងលួចស្រលាញ់។ អារម្មណ៍លួចស្រលាញ់នេះ ពិសេសណាស់។ វាធ្វើឲ្យយើងសប្បាយចិត្ត បញ្ចេញអ័រម៉ូនពណ៌ស៊ីជំពូររាល់ពេលនឹកគេម្ដងៗ។

នៅក្នុងអត្ថបទមួយរបស់ WellMind បានសរសេរថា “The first is a chemical that is released called dopamine, the “feel-good” chemical. Dopamine helps us feel happy during pleasurable activities, like when you’re flirting or having sex. The surge of norepinephrine in your central nervous system also contributes to feeling butterflies.” បានន័យថា feeling butterflies គឺមកពីរៀងកាយយើងបានបញ្ចេញនៅសារធាតុគីមីម្យ៉ាងហៅថា ដូផាមីន ដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ។ ដូផាមីន នេះធ្វើឲ្យយើងមានអារម្មណ៍សប្បាយត្រេកត្រអាលនៅពេលយើងធ្វើសកម្មភាពមួយចំនួនដូចជា តាមញ៉ែគេ ឬរួមភេទ។

ដល់ពេលយើងធំៗ ហើយមានសង្សារ ប្ដីប្រពន្ធហើយ យើងក៏លែងមានអារម្មណ៍បែបនេះទៀត បើគ្មានការរួមដំណេក ព្រោះភាគច្រើនប្ដីប្រពន្ធ ឬដៃគូរួមរស់លែង “ញ៉ែ” គ្នាដូចកាលពីមុនទៀតហើយ។ អ៊ីចឹងហើយបានជាពេលខ្លះ អ្នកខ្លះនៅបន្តលេងល្បែងស្នេហា ដោយសារគេទទួលបានអារម្មណ៍ពិសេសនេះ ទោះវាមិនមែនជារឿងល្អក៏ដោយ។ ថ្ងៃនេះខ្ញុំទទួលបានអារម្មណ៍បែបនេះម្ដងទៀត តែមិនមែនជាចេតនាចង់បង្កើត បន្ត អីនោះទេ គ្រាន់តែចម្លែក អារម្មណ៍បែបនេះកើតឡើងប៉ុណ្ណោះ។

ចុះអ្នកអាន? ពេលជួប “អ្នកចាស់” អ្នកមានប្រតិកម្មបែបណាដែរ? ហើយមានអារម្មណ៍ម៉េចដែរ?

Ma first laptop

Daily writing prompt
Share one of the best gifts you’ve ever received.

Back in October 2012, my first laptop bought by my uncle, was to me the precious gift in a life time: My New Laptop

It is often expressed that a gift’s true worth does not lie in its price, but in the sentiment behind it. For many people living in poverty, a small yet meaningful gift can hold immense significance. Receiving a gift, regardless of its cost, can make them feel remembered, valued, and cared for. In some cases, a simple, inexpensive present can fulfill a practical need and bring immeasurable relief and joy to someone who may be struggling financially.

Moreover, when an individual from a disadvantaged background receives a thoughtful gesture, it can serve as a reminder that they are not overlooked or marginalized. These acts of kindness have the power to foster hope, strengthen relationships, and make a lasting impact on the recipient’s well-being.

Essentially, the value of a gift is not solely determined by its monetary worth, but also by the emotional connection it carries and the positive change it can bring to the recipient’s life.

Back to my laptop, it was a refurbished laptop around $400 – $500 from Lenovo. I swear it was so you unique that you cannot buy this type anywhere in the world anymore. I love it! I cherished it so much since I love technology and it was supposed to help me with my engineering major at uni.

Thanks, Uncle, for always be there for me through bad and good times. though i am not what I promised, but your gift was a part that contribute to my success today!

Design a site like this with WordPress.com
Get started