I CaN’T CHANGE

original

I ផ្ទៀងត្រចៀកផ្ទាល់ដី ស្តាប់ថា តើមានមនុស្សប៉ុន្មាននាក់់ កំពុងដើរ?

​​ហេតុអ្វីអ្នកនៅអង្គុយយំត្រង់នេះ? ជូតទឹកភ្នែកហើយក្រោកឈរទ្បើង

 

II សាកថយក្រោកបីជំហ៊ាន មើលមើរ! តើវាធំប៉ុនណាដែល មិនអាចឈ្នះ?

ហេតុអ្វីនៅបិទភ្នែកខ្លាចយំត្រងនេះ? ឈានជើងទៅមុខហើយរត់ទៅ

 

R I can’t change តែខ្ញុំ​មិនចាញ់ទ្បើយ ខ្ញុំនៅតែជាខ្ញុំ
I can’t change ហើយខ្ញុំត្រូវតែខំរស់ ម្សិលមិញ ថ្ងែនេះ ថ្ងែស្អែក

ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែជាខ្ញុំ

 

III បើកមុខហើយលើកដៃ ក្លាហ៊ាន គេទាំងនោះមិនមែនជាឧបសគ្គទេ
អ្នកល្អតាមរបេៀបរបស់អ្នក អ្នកមិនអាចកែតែវាជាអ្នក

 

ដានជើងម៉ែពុក

 

មាន់ក្រោករងាវ ឋម៉ែក្រោករៀបចំខ្លួន ដាស់ពុកមាសស្ងួនភ្លឺហើយ តោះ!ទៅធ្វើការ​ ម៉ែរៀបបាយទឹក ឋពុករៀបសមហត្ថា ប្រាប់កូនអោយព្រឹងសិក្សា ធំទ្បើងធ្វើការជាអ្នកធំ

 

ញឹសតាងទឹក ពុកព្រឹងកាប់គាស់រែកដី ម៉ែហត់អាណិតពុកក្រៃ ក្រោមថ្ងៃក្តៅហែង

លៃលកលោះប្រាក់ សន្សំផ្គត់ផ្គង់គ្រូសារ ទុកបង់ថ្លៃកូនសិក្សា ស៊ូលះបង់អោយកូនបានរៀន

 

កូនសំពះសន្យា ថាអ្នកនឹងលែងនឿយហត់ទៀតហើយ កូននឹងជំនះដល់ត្រើយយកជ័យជូនលោកទាំងពីរ ដៃពុកធ្លាប់ក្រិន ជើងម៉ែធ្លាប់ស្ពឹកលែងមានទៀតហើយ កូននឹងមិនអោយលោកខកចិត្តទ្បើយ

 

ថ្វី្​ត្បិតយើងក្រ តែម៉ែមិនអោយកូនអត់ ពុកទូន្មានកូនអោយរ់ត់ ដួលហើយត្រូវងើប

បើគ្មានពាក្យលោក ក៏កូនគ្មានថ្ងៃនេះវិញ គំរូលោកអ្នកមានគុណ អោយកូនបំភ្លេចមិនបានទ្បើយ។

ស្រលាញ់ខ្លួន​ឋងអោយច្រើនៗ

I

​ស្រលាញ់មនុស្សម្នាក់​ ពិតជាពិបាកណាស់ តែក៏មិនពិបាកជាងធ្វើអោយមនុស្សម្នាក់ ​មកស្រលាញ់យើងវិញដែរ….

ត្រឹមជា​មនុស្សដែលស្រលាញ់គេ គ្មានសិទិ្ធនឹងបានគេមកភ្លាម តែក៏ព្យាយាមបិទភ្នែកស្រមៃថាគេស្រលាញ់ខ្លួន

II

ស្អីគេខ្លួននឹង តើខ្ញុំមែនអត់នឹង ហេតុអីខំព្រឹងនឹកគេទាំងគេមិនដឹងខ្យល់ថាខ្លួននឹងនឹកដល់គេ…

សួរថាពេលនេះខ្ញុំនឹងគេ បានត្រូវជាអីនឹងគ្នាហើយ ណ្ហើយខ្លួនញុមអើយគួរស្រលាញ់ខ្លួនឋងអោយច្រើនៗ​សិន

R

បើកភ្នែកអោយធំៗ ហើយមើលខ្លួនថាជាអ្នកណា? បេះដួងប៉ុនណាតើអាចផ្ទុកស្នេហាដែលគេអោយបានគ្រាន់ទេ?

ពិនិត្យចង្វាក់បេះដូង តើយើងនឹងគេលោតត្រូវគ្នារឺអត់? បើខុសបន្ទាត់តើនៅតាចង់សាកស្រលាញ់គេទៀតរឺ?

III

ថយក្រោយបីកាំ​ សួរខ្លួនឋងចំណាំ តើបេះដួងនៅទ្រូងខាងឆ្ចេងរឺខាងស្តាំ?​ តើវានៅរស់រឺអត់?

សាកយកដៃក្តិចសាច់ខ្លួនឋង តើខ្ញុំយល់សប្តិរឺយ៉ាងណា? តែដឹងត្រឹមថាត្រូវស្រលាញ់ខ្លួនឋងគ្រប់១០០%

ស្វតសេក

សេកអើយ សេកសោមចង្កោមម្លូរបើអូនរើសគូររើសយកអ្នកមាន កុំរើសយកបងស៊ីអត់ស៊ីឃ្លានរើសយកអ្នមានផ្គាប់ចិត្តម្តាយថ្លៃ

សេកអើយសេកសោម ចង្កោ​មប្រាក់ រូបបងក្រណាស់ចាញ់សង្សារថ្លៃ គេជាអ្នកមានមាសប្រាក់ប្រពៃរើសគេចុះថ្លៃ ផ្គាប់ចិត្តម្តាយអូន

សេកអើយសេកសោម ចង្កោមមាសបងស៊ូដើរចៀសពេលឃើញប្រុសថ្លៃគេបណ្តើរអូនពាក់មាសពេជ្យច៏ច្នៃគន់ល្អប្រពៃអូនក៏បានសុខ

សេកអើយសេកសោម ចង្កោម

រូបភាព

 

កាត់ច…

កាត់ចិត្តទៅ! គេបានសុខហើយ!

Verse1

(ប្រុស) ពេលបងយំអូននៅទីណា ប្រុសនេះសោកាអូននឹកឃើញទេ ពេលបងឈឺចាប់ មានអារម្មណ៏ខ្លះទេ? ចិត្តនេះត្រូវការអ្នកលួង

Verse2

(ស្រី) ​កាលគេក្បែរបងធ្វើសាវា ពេលនេះដឹងថាគេស្មោះបងពិត តែពេលនេះគេក៏លាទាំងអស់ចិត្ត គួរកាត់ចិត្ត គេសុខហើយ

Chorus

(ស្រី) ទោះបងព្យាយាមឈប់គិត ក៏ពេលវេលានៅដើរ ទឹកភ្នែកមិនអាចសារើគ្រប់យ៉ាងត្រលប់ គេក៏ទៅបានសុខហើយ នៅឡើយបងអ្នករងទុក្ខ តែកុំភ្លេចនៅមានអូន

យំចុះយំអោយអស់ចិត្ត បើគិតថាយំហើយធូរ អូនស្មគ្រ័យកស្មារទាំងគូរ ជួយលើកទឹកចិត្ត យំហើយគួរជូតទឹកភ្នែក ថ្ងៃស្អែកនឹងមានជាថ្មី

អោយតែថ្លៃធូរអូនស្មគ្រ័ក្បែរ

Music than Repeat 2-(Chorus×2)-Bridge

Bridge

ឈប់នឹកទៀតទៅ កាត់ចិត្តភ្លាមទៅ គេបានសុខហើយ

ទឹកភ្…

ទឹកភ្នែកអ្នកចាស់ ស្នាមញញឹមអ្នកថ្មី

Verse1

ក៏ព្រោះអតីតជំរិតអោយស្នេហ៏អ្នកថ្មី ស្មានថាអ្នកចាស់មានថ្ងៃបងអាចបំភ្លេច មុនស្គាលអូនម្នាក់នោះគេអោយបងខ្ទាំខ្ទេច ពេលនេះគេអង្វរសុំជានា

Verse2

ឃើញស្នាមញញឹមអ្នកថ្មី មិនដាច់ចិត្តពីអ្នកចាស់ ទឹកភ្នែកគេដាស់អោយបងនឹកឃើញ មិនចង់ឃញអ្នកចាស់ឈឺ ស្របពេលអ្នកថ្មីសង្ឃឹមញញឹមលើបង

Chorus

ទឹកភ្នែកអ្នកចាស់សុំផ្សះផ្សារជានា ស្របនឹងវេលាអ្នថ្មីកំពុងស្រលាញ់ អោយធ្វើយ៉ាងណាបើអតីតតាមផ្ជាញ់ អ្នកចាស់សំខាន់ក៏មិនដូចអ្នកថ្មី

Verse3

ដឹងដែរថាពេលនេះគេដឹងកំហុសធ្វើ តែគ្រប់គឺវាហួសអស់ទៅហើយ ជ្រើសអ្នកថ្មីចោលអ្នកចាស់នេះគឺជាចម្លើយ ក៏មិនបណ្តោយអោយឈឺចាប់ម្តងទៀត

Music than Repeat 1-2-(chorus×2)

 

សង្សា…

សង្សារនេះយំដើម្បីអូន

Verse1

មានហេតុផលទើបបងស្រែកយំ មនុស្សប្រុសយំតើអន់ណាស់ឬ? យំយ៉ាងនេះទើបបានធូរឈឺ ពេលបែកអូនទើបបងហ៊ានយំ

យំយ៉ាងណាទើបអូនវិលវិញ ពេលបងយំតើអូនលឺទេ? ពេលនឹកអូនពិបាកធ្វើចិត្ត អោយកាត់ចិត្តដូចកាត់បេះដូង

Verse2

ពេលបងយំព្រោះចង់ឃើញអូន យំមិនចង់ទាមទារអាណិត យំយ៉ាងនេះព្រោះតែឈឺចិត្ត យំចង់អោយអូនយល់ចិត្តបង

ទឹកភ្នែកស្តែងចេញចិត្តស្រលាញ់ ពីបុរសស្រលាញ់តែអូនទោះអូនដើរចេញពីបងក៏ដោយ តែគួរស្តាប់ទឹកភ្នែកបងសុំ

Bridge

ទឹកភ្នែកប្រុសនេះសុំចិត្ត កុំចាកចេញពីបងអី មិនអាណិតដល់ដួងចិត្តបង គួរអាណិតដល់អនុសាវរីយ៍ បង​ អូ​ ហូ ហូ

Chorus

លើកទីមួយបងយំ យំព្រោះអូន លើកទីមួយបងយំព្រោះស្តាយអូន យំព្រោះបងនឹកអូន យំព្រោះបងនឹកអូន យំព្រោះបងនឹកអូន សូមវិលវិញ

មុននឹងចាកចេញទៅស្តាប់ ទឹកភ្នែក មុននឹងចាកចេញទៅ ស្តាប់បេះដូង​ យំសូមកុំចាកចេញ​ សូមកុំចាកចេញអី សូមកុំចាកចេញពីបងឡើយណា

កុំចាកចេញ

Music or Video

Repeat Chorus×2

រង់ចា…

រង់ចាំអូនគ្រប់ដង្ហើម

Verse 1

គ្រប់ពេលគេញញឹមដាក់បង មិនដូចស្នាមញញឹមអូន​​ ពេលដែលបាត់នួនល្អង​ទើបបងដឹងថា បងស្រលាញ់អូន

Verse 2

ការចងចាំរាល់គ្រប់ទង្វើរ នឹកឃើញគ្រប់ទីកន្លែង ក៏មិនយល់ហេតុអី្វ? បងតែងតែស្រមៃឃើញអូនរាងរាល់ថ្ងៃ

Bridge

 ទោះបីបងខំព្យាយាម ក៏នៅមិនអាចភ្លេចបាន

គ្រប់ពេលបងភ្ញាក់ពីគេង មនុស្សបងនឹកដំបូងគឺអូន

ទោះបីនៅក្នុងសុបន្តិ ម្នាក់នោះក៏នៅជាថ្លៃ

Chorus

ដង្ហើមចូលនៅរង់ចាំ ដង្ហើមចេញក៏នៅចាំ សម្លេងអូនប្រាប់ថាអូនស្រលាញ់បងលឺច្បាស់ដូចមុនគ្រប់វេលា

ធ្លាប់សួរខ្លួន​ឋងអាចភ្លេចទេ? បេះដូងអូនឆ្លើយមិនអាចធ្វើបាន ទោះបីអូននៅទីណា ដឹងថាគឺមានមនុស្សម្នាក់នឹកគ្រប់វេលា

Verse 3

អារម្មណ៏​អោយរកមនុស្សជំនួស បេះដូងស្រែក​ឡើងថាទេ ព្រោះនៅក្នុងបេះដូង មានតែអូនក៏មិនចាប់អារម្មណ៏អ្នកថ្មី​​

Verse 4

ពេលវេលាធ្វើអោយបងស្គាល់​ ថាបងមិនអាចភ្អាក់ក្តីស្រលាញ់ ឈប់ស្រលាញ់អូនប្រៀបដូចឈប់ដកដង្ហើម

Repeat Chorus ×2

និស្ស័យលោកីយ៍​ឆ្នៃ​ខ្ញុំ​ជាមនុស្ស​អស្ចារ្យ

ទោះ​បី​ជា​អ្វី ៗ​កន្លង​ហួស​អស់​រយៈ​ពេល​យូរ​ក៏​ដោយ អតីត​ដែល​ដក់​ជាប់​កប់​ជ្រៅ​ក្នុង​ក្រអៅ ដើម​ទ្រូង​ វា​តែ​ង​តែ​លេច​ឡើង​ឲ្យ​ខ្ញុំ​នឹក​ឃើញពី វា​មួយ​រំពេចភ្លាម…

ខ្ញុំ​ដង​ថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ តែង​តែ​នឹក​គិត​ថា​ខ្លួន​ឯង​មិន​ល្អ ជា​កូន​ដែល​កើត​មក​ក្នុង​វង្ស​ត្រកូល​អ្នក​ក្រ ឪពុក​ជា​កម្មករ​សំណង់​ ឯ​ម្តាយ​ឃ្លាត​ចាក​លោក​តាំង​ពី​ខ្ញុះ​មាន​ជីវិត​នៅ លើ​ផែន​ដី​នេះ។​ ស្ថាន​ភាព​បែ​បនេះ​ តើ​ហេតុ​អ្វី បាន​ជា​ត្រូវ​ធ្លាក់​មក​លើ​រូប​ខ្ញុះ​ទៅ​វិញ​ តើ​ភាព​កក់ក្តៅ​ នៅ ឯណា? តើ​សេចក្តី សុខ​សាន្ត​នៅ ឯណា? ពី​មួយ​ថ្ងៃ​ទៅ មួយ​ថ្ងៃ​ លោក​ឪពុកត្រូវ​សំរក់​ញើស​ជោគ​ថ្ងាស ជារៀង​រាល់​ថ្ងៃ តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃ​អស្តង្គត ទោះ​បី​ក្តៅ​ ទោះបី ឈឺ​ចាប់ អស់​កំលាំង​ លោក​នៅ តែ​ប្រឹងព្យាយាមរក​ប្រាក់​ចិញ្ចឹម​ជីវិតគ្រួសារ ដែល​មាន​តែ​ឪពុក និង​កូន​ប្រុស…

ខ្ញុំ​សែន​ឈឺ​ចាប់​រក​អ្វី ប្រៀប​ស្មើ​នឹង​ការ​ឈឺ​ចាប់​ដែល​មាន​នៅ ក្នុង​ចិត្តតាំង​ពី​តូច​មក។ ខ្ញុំ​ធ្លាប់​សួរ​ខ្លួនឯង​ដែរ​ថា “​តើ​ហេតុ​អ្វី​ក៏ទេវតា បង្កើត​ខ្ញុំ​ឲ្យ​មាន​ជីវិត​លើលោក​នេះ​ហើយ ម្តេច​ក៏​មិន​ផ្តល់​លក្ខណៈ គ្រប់​គ្រាន់​ដល់​ខ្ញុំ​ផង? ទោះ​បី ជា​ខ្ញុំ​ត្រូវ​ស្រែក​យំ​ខ្សឹក​ខ្សួល​ អួ​ល​ដើ​មក​​សួរ​ទៅ ទេវតា តែ​ម្នាក់​ក៏​គ្មាន​ការ​អស្ចារ្យអ្វី ដែល​អាច​បំពេញ​លក្ខណៈសារពាង្គកាយរបស់​ខ្ញុំ​បាន​ឡើយ…

ថ្ងៃមួយគោល​គំិត​មួយ​បាន​ស្តែង​ចេញ​តាម​រយៈ ការ​គិត​ពិ​ចារណា​របស់​ខ្ញុំ​ថា “​ហេតុ​អ្វី បាន​ជា​អញ​នៅ តែ​តូចចិត្ត​នឹង​អ្វី ដែល​នៅ​តែ​ចូល​ចិត្ត​ជេរ​ប្រទេច​ផ្តាសា ពី​អតីត​កាលបែប​នេះ​ទៅ​វិញ​ អញ​គួរ​តែ​រៀន​អើត​ក្បាល​ឲ្យ​វែង ពិនិត្រ​មើល​ជុំវិញ​ខ្លួន​របស់​អញ ថ្វី​ត្បិត​តែ​អញ​អត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដូច​គេ​ក៏​ដោយ អញ​គួរ​តែ​រើស​យក​អ្វី ដែល​ស្ថិតនៅ​ជុំ​វិញ​ខ្លួន​អញ មក​ប្រើ​ច្នៃ​វា​ទោះ​បី​ជា​មនុស្ស​ដទៃគិត​ថា​វា​ជា​គំនិត​របស់​គ្នា​តំលៃ​ក៏​ដោយ អញ​គួរ​តែ​សាក​ល្ប​ង​ធ្វើ​វា…”។

ព្រឹក​បន្ទាប់​ខ្ញុំ និង​​ ឪពុក​ខ្ញុំ​ក៏​រៀប​ចំកន្លែង​និង ឧ​បករណ៍​ដើម្បី​ធ្វើ​វា មនុស្ស​ជាច្រើន​គិត​ថា​វា​ពិត​ជាគ្មាន​តម្លៃ​ទេនោះ​ វា​ត្រូវ​គេ​ជាន់​ ត្រូវ​គេ​ចាក់​សំរាម​ពី​លើ សំ​រាប់​ខ្ញុំ​វា​នៅ តែ​មាន​តម្លៃ ទាំង​នេះ​សុទ្ធ​តែ​ជាអ្វី ដែល​កសាង​ចេញ​ពី​គំនិតកូន​ប្រុស​ត្រកូលអ្នក​ក្រ ពួត​ផ្សំ​នឹងញើស​ឈាម​ឪពុក​បាន​បង្កើត​ជា​របស់​មាន​តម្លៃ​ដែល​ធ្វើ​ឲ្យ មនុស្ស​ចាប់​អារម្មណ៍​មក​លើ​អ្វី ដែល​ខ្ញុំ​ច្នៃ​វា។ មិន​យូរ​ឡើយ​ខ្ញុំ​ក៏​ក្លាយ​ជាម្ខាស់​ហាង​មួយ​ដ៏​ធំនៅ កណ្តាល​ទី​ក្រុង។ កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​ និង​ឪពុក​ខ្ញុំ​ ត្រូវ​បាន​មនុស្ស​ជាច្រើនបាន​ស្គាល់។ ហើយនេះ​ជាអ្វី ដែល​បាន​កើត​ឡើង យ៉ាង​អស្ចារ្យ ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ដល់…ដោយ​សារ​តែ​អតី​តកាលរុញ​ច្រាន​ខ្ញុំ ឲ្យ​ចេះ​កែ​ច្នៃ​ខ្លួន​ឯងរហូត​ដល់​ថ្ងៃ​នេះ…

អ្នក​គួរ​ចងចាំ​ថា អ្វី​ដែល​គ្មាន​ឲ្យ​វា​គ្មាន​ទៅ​ចុះ តែ​ត្រូវ​ពិនិត្រ​មើល​ខ្លួន​ឯង​ ថា​តើខ្លួនឯង​មាន​អ្វី ខ្លះ នៅ ក្បែរ​ខ្លួន​នៅ ថ្ងៃ​នេះ? ពេល​ណាមួយ​អ្នក​នឹង​យក​អ្វី ដែល​មនុស្ស​គិត​ថា​គ្មាន​តម្លៃ នឹង​កែប្រែ​មុខ​មាត់ រូប​រាងវា​ឲ្យ​ក្លាយ​ជា​របស់​ដែល​មនុស្ស​ឲ្យ​តម្លៃ​ខ្ពស់​ទៅវិញ។ ចូរ​ព្យាយាម​អភិ​វឌ្ឍ​កែ​ច្នៃ​ អ្វី​ដែល​អ្នកមាន…! និង​ធ្វើ​វា​ដោយ​ពេញ​ចិត្ត…!

 

កុំ​ចង់​បាន​អ្វី ដែល​អ្នក​មិន​អាច​មាន​

តែ​ត្រូវ​ពេញ​ចិត្ត​នូវ​អ្វី ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ​ ហើយ​ប្រើ​វា​តាម​ចំណង់​ល្អ….!

យើង​មិន​អាច​កែ​ប្រែ​អតី​តកាល​ទេ តែ​យើង​អាចកែ​ប្រែ​អនាគត​បាន!

សុខមាស​

ភ្នំពេញ ១៥ ឧសភា ២០១០

ហេតុការណ៍រន្ធត់នៅ​លើ​ដង​វិថី​ស្ងាត់



ភ្លៀង​ធ្លាក់​រលឹម​ស្រិចៗ​ នៅលើ​ដង​វិថី​​ក្នុង​ជាយ​ក្រុង​ដែល​មាន​អាកាស​ធាតុ​ងងឹត​ ស្រអាប់​ព្រាល​ៗដ៏ស្ងាត់​ជ្រងំ​ ព្រម​ទាំង​មាន​ដើម​ក្ងោក​ដុះ​​ អម​សង​ខាង​បែក​មែក​ សាខា​ចែង​ជា​ស្រមោល​ព្រៀប​ដូច​ក្រឡា​ឆ្អឹង​ត្រី​ យាយី​សង​ខាង​មាត់​ផ្លូវ​…មាន​បុរស​ម្នាក់​អង្គុយលើ​បង់​កៅ​អីក្រោម​ដើម​ក្ងោក ហាក់​កំពុង​តែ​អង្គុយ​រង់​ចាំ​នរណាម្នាក់​មក​ជួ​ប​ ភ្លាម​នោះ​មាន​នារី​ម្នាក់​រាង​តូច​ល្មម​ ខ្អស់​បន្តិច​​ មាន​ស្លៀក​សំលៀក​បំពាក់​សំពត់​ខើចខ្លី​ ចេញ​គល់​ភ្លៅ​ស​ខ្ចី​ ពាក់​អាវ​យឺត​ស​រឹបចេញ​ដើម​ទ្រូង ដ៏​ត្រលុក​ត្រលន់​ធំល្មម​។ ដើរ​សំដៅ​ទៅ​បុរស​នោះ ទាំង​ដៃ​មានកាន់​កាំបិតធំ​ស្រួច​ វែង​ចាំង​ភ្លឺ​ឆ្វាច​ ភ្លាម​នោះ​នាង​ក៏​ស្ទុះ​រត់​ យ៉ាង​លឿន​ទាំង​ដៃ​ លើក​កាំបិតយារ​ ចាក់​ពី​ក្រោយ​ខ្នង​បុរស​នោះ…

នារី​នោះ​បាន​ចាក់​សំលាប់​បុរស​នោះ​ យ៉ាង​គួរ​ឲ្យ​ខ្លាច​នឹង​ព្រៃ​ផ្សៃ​បំផុត​ លុះ​សំលាប់​ហើយ​នាង​ព្យាយាម​លើក​កាំបិត​ចាក់​ចំ​ដើម​ទ្រូង​បុរស​នេះ​ យ៉ាង​ច្រើន​កាំបិតថែម​ទៀត​ រួច​វះ​សាច់​ថ្ពាល់​បុរស​នោះ​ ជាបន្ទះ​តូចៗ​ ស្ថានភាពពេល​នោះ​នាង​កំពុង​អង្កុយ​លើ​សាកសពប្រុស​នោះ​ ទាំង​អោន​មុខ​ចុះ​កាន់​កាំបិត​ រីឯ​សក់​ធ្លាក់​ចុះ​មក​គ្រប​បិត​បាំង​មុខ​ជិត​ ព្រម​ទាំង​បញ្ចេញ​សំរែក​យំឈឺ​ចាប់​យ៉ាង​ព្រឺ​សង្កៀត​ជើង​ធ្មេញ បន្តិច​ក្រោយ​មក​នារី​នោះ ​ក្រោក​ឈរ​ព្យាយាម​ទាញ​អូស​សាក​សព​បុរស​នោះ ​បោះ​ចូល​ក្នុង​ធុង​សំរាម ​ទាំង​ជាប់​ដាន​ឈាម​ស្រក់​តក់​ៗ លាយ​ជាមួយ​តំណក់ទឹក​ភ្លៀង​ ហូរ​ចូល​ក្នុង​លូ​…

រួច​រាល់​នាង​ក៏​ដើរ​សំដៅ​ឆ្លង​កាត់​ផ្លូវ​ មើល​ទៅ​រាង​កាយ​នាង​ហាក់​ដូច​ជាគ្មាន​ព្រលឹង​ក្នុង​ខ្លួន​អី​បន្តិច​សោះ​​ បន្តិចក្រោយ​មក​ មាន​រថយន្តឡិច​ស៊ិស​មួយ​ បើ​កយ៉ាង​លឿន​ទៅ​បុក​ នារី​នោះ​ដោ​យ​កិន​ដងខ្លួន​នាង​ បង្អូសកង់​រហូត​ដាច់​ដៃ​ដាច​ជើង​ ចេញ​ជាបំណែក ឯក្បាលរបស់​នាង​វិញ​ ត្រូវឡាន​កិន​ផ្ទុះ​បែក​ខួរ​ខ្ទេចខ្ទី​ ខ្ទាត​ខួ​រ​ស​ បាច​ឈាម​ពាស​ពេញ​ផ្លូវ​ថ្នល់​។ ឡាន​នោះព្យា​យាម​បើក​រត់​ យ៉ាង​លឿន​បាត់​ទៅ​…

ឧទាហរណ៍៖ បើ​អ្នកបាន​ឃើញ​ហេតុ​ការណ៍ទាំងនោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? ហើយ​អ្នក​មាន​អារម្មណ៍​រន្ធត់​យ៉ាង​ណា?

លុះ កន្លង​ទៅ រយៈ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ មាន​ការ​ផ្អើល​ឆោឡោ​ពី​បណ្តាប្រជាជន​ជិត​ខាង ប៉ូលីស​ក៏ចាប់​ផ្តើម​ប្រមូល​ យក​កំទេច​កំទី​សាច់​នឹង​ខួរ​ ដើម្បី​ប្រមូល​ឲ្យ​សមាជិក​គ្រួសារនាង។ ខ្ញុំ​ក៏ជា​មនុស្សដែល​បាន​ចូល​រួ​ម​មើល​ដែរ​។ លុះ​ពេ​ល​ខ្ញុំ​ដើ​រត្រលប់​មក​ផ្ទះ​វិញ​ ហាក់​ដូច​ជា​ស្រៀវ​ព្រឺ​ឆ្អឹង​ខ្នង​ខ្ញាកៗ​ ភ័យ​មិន​ទាន់​បាន​ប៉ុន្មាន​ផង មាន​នារី​ម្នាក់​មក​សួរ​ខ្ញុំ​ ហើយ​សុំ​ខ្ញុំ​ស្នាក់​នៅ​ផ្ទះ​មួយ​យប់​ ដោយ​សារ​ចិត្ត​អានិត និង​ចង់​រាប់​អាន​នាង​ផង​នោះ  ខ្ញុំ​ក៏​យល់​ព្រម​ឲ្យ​នាង​ទៅ​ស្នាក់​នៅផ្ទះ​ខ្ញុំ​មួយ​យប់​សិន។ បន្ទាប់​ពី​ស្តាប់​ពាក្យ​ថា​យល់​ព្រម​ ខ្ញុំ​ក៏នាំ​នាង​ទៅ បន្ទប់​របស់​ខ្ញុំ​ គ្រាន់​តែ​ក្រលេកមួយភ្លេត​នាង​ក៏បាត់​ខ្លួន​មួយ​រំពេច ខ្ញុំ​ភ័យ​យ៉ាង​ខ្លាំង​ក៏​ស្ទុះទៅរត់​វឹង​សំដៅ ទៅ​ទ្វារបន្ទប់​។ ពេល​ជិតដល់​បន្ទប់​ខ្ញុំ​ក៏បាន​ឃើញ​នារី​ម្នាក់នោះ​ឈរ​ចាំ​នៅ​មុខ​បន្ទប់​ទាំង​បែរ​ខ្នងដាក់​ខ្ញុំ​ បែរ​ជាក្បាលរបស់​នាង​បែរ​មក​រក​ខ្ញុំ​វិញទាំង​ញញឹម​ដោយ​ពេញ​ចិត្ត​ ឃើញ​ភ្លាម​ខ្ញុំ​ក៏រត់​បក​ក្រោយ​សំដៅ​ទៅ ផ្ទះ​មិត្ត​ភក្តិ​ខ្ញុំ​ ពេញ​មួយ​យប់ ខ្ញុំ​ដេក​មិន​លក់​សោះ …

រំលងបាន​មួយ​ថ្ងៃ​ក្រោយ​ កាសែត​បាន​ចុះ​ផ្សាយ​ពីហេតុការណ៍ ដែល​កើត​ឡើង​កាល​ពី​យប់​មិញ​ ខ្ញុំ​បាន​ឃើញ​រូប​ថត​នារី​ដែល​ សុំ​ខ្ញុំ​ស្នាក់​នៅ​នោះ នេះ​បញ្ចាក់​ថា​ខ្ញុំ​ពិត​ជាបាន​ជួប​ខ្មោចក្រមុំ​មែន​។

ការ​ពិត​នាង​ជាស្ត្រីលក់​ខ្លួន​ រកស៊ី​ពេល​យប់​ នាង​មាន​ទំនាស់​ជាមួយមិត្ត​ប្រុស​នាង​ ក៏ព្យាយាម​តាម​សំលាប់​មិត្ត​ប្រុស​នាង…

ចាប់​ពីថ្ងៃ​នោះ មក​ខ្ញុំ​ក៏មិនបានឃើញ​នាង​រហូត​…

រឿង​នេះ​ជារឿង​ពិត​ ដែល​មាន​បុរស​ម្នាក់​ ថត​កាម៉េរា​ បាន​ឃើញ​ពី​សកម្មភាព​ការ​ចាក់​សំលាប់​បុរស​ និង​ពេល​ឡាន​កិន​នារី​នោះ​យ៉ាង​ពិតៗ…​

Design a site like this with WordPress.com
Get started