ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត។ នេះគឺជាបេសកកម្មការទូតដ៏សំខាន់មួយទៀតរបស់ថ្នាក់ដឹកនាំកម្ពុជានៅលើឆាកអន្តរជាតិដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ អមដំណើរសម្តេចតេជោក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលមួយចំនួនទៀត។ អ្នកនាំពាក្យបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តមចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ សម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050