August 24, 2026 • 8:20 AM
Image

ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ១៤ ទៅកាន់តំបន់ភ្នំតាថុង (ភ្នំ២៧៨) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី២០ ខែសីហា កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវនៅក្នុងតំបន់ខាងលើ ព្រមទាំង បានសាងសង់លេណដ្ឋានយោធាថ្មីផងដែរ។ នេះបើតាម​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ។ ក្រសួង​បន្ត​ថា នៅថ្ងៃទី២០ ខែសីហា ដដែល កងកម្លាំងប្រដាប់អាវុធថៃ…

អ្នក​ឃ្លាំមើលសង្គម​​ បាន​សាទរ​ចំពោះចំណាត់​ការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ និង​ស្នើ​កុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ ឬ សម្រួលភារកិច្ច សម្រាប់​មន្ត្រី​បែប​នេះ ខណៈ​អ្នក​ខ្លះ​ឆ្ងល់ពី​ការ​ចេញ​សន្លឹកទិដ្ឋាការ​ដល់​ជន​បរទេស។ ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​បន្ត​សាកសួរ​ចម្លើយ​លោក ថូ សំណាង អតីត​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​យក​សន្លឹកទិដ្ឋាការ​ជាង ១ម៉ឺន​សន្លឹក ហើយ​ជាង​ពាក់​កណ្ដាលត្រូវ​បាន​ប្រើប្រាស់​ខុស​ច្បាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​ឃ្លាំ​មើល​មាន​មតិ​ផ្សេងៗគ្នា រួម​មាន​ទាំង​ចម្ងល់ និង​ ការ​សាទរ។ លោក គិន ភា អ្នក​វិភាគសង្គម និង​ជា​ប្រធាន​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា…

កម្លាំងស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​លួច​លាក់​ប្រព្រឹត្ត​បទ​ល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន​២ទីតាំង ដោយ​​ឃាត់​​ខ្លួន​​ជន​​សង្ស័យ​​ចំនួន ១១០នាក់​។ ចំណែក​នៅ​ឯ​ខេត្តត្បូងឃ្មុំ​វិញ កម្លាំង​ចម្រុះ​បាន​ឃាត់​ខ្លួន​ជនបរទេស​​៤នាក់ ពាក់ព័ន្ធ​នឹងការ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿង​ញៀន។ ប្រតិបត្តិការ​​បង្ក្រាបលួច​លាក់ប្រព្រឹត្តបទល្មើស Online Scams នេះ ត្រូវបាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃទី ២០ ខែសីហា ដោយ​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំ​កងកម្លាំង​នគរបាល​​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំងនាយក​ដ្ឋាន​ព្រហ្មទណ្ឌ…

ភ្នំពេញៈ ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមពង្រឹងការការពារបរិស្ថាន ធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងក្នុងឱកាសនោះថា ការចុះ MoU នេះ បានបង្ហាញយ៉ាងច្បាស់ពីសុខ​ដុមនីយកម្ម និងសាមគ្គីភាពលើគ្រប់វិស័យនៅកម្ពុជា រវាងក្រសួង…

ខេត្តកំពង់ឆ្នាំង: យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ របស់ក្រសួងព័ត៌មាន បានឈានដល់សិស្សានុសិស្សប្រមាណ ៦ម៉ឺននាក់ នៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៤២ ក្នុងរាជធានី-ខេត្តចំនួន ១៤ ខណៈក្រសួងកំពុងជំរុញឱ្យយុវជនប្រែក្លាយពីអ្នកទទួលព័ត៌មានទៅជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដែលអាចផ្ទៀងផ្ទាត់ និងទប់ស្កាត់ការចែករំលែកព័ត៌មានក្លែងក្លាយក្នុងគ្រួសារ និងសហគមន៍។ តួលេខថ្មីនេះត្រូវបានបង្ហាញដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពេលក្រសួងបន្តយុទ្ធនាការជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ…

ខេត្តព្រះសីហនុ: នាវាល្បាត HMS Tamar របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស បានមកដល់កម្ពុជា និងចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីធ្វើការហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា ដែលជាសញ្ញាថ្មីមួយនៃការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខដែនសមុទ្ររបស់កម្ពុជាជាមួយដៃគូអន្តរជាតិចម្រុះ។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសពីការមកដល់របស់នាវានេះនៅថ្ងៃទី២០ ខែសីហា ដោយបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកអង់គ្លេសមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣។ តាមស្ថានទូត ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ HMS Tamar នឹងធ្វើការហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការផ្លាស់ប្តូរជំនាញរវាងកម្ពុជា-អង់គ្លេស ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះទទួលបានការចាប់អារម្មណ៍…

ភ្នំពេញ៖ ការអះអាងរបស់ថៃដែលប្រើពាក្យ «ខ្សែទីតាំងឈរជើងកងទ័ព» (Troop Deployment Line) ដើម្បីពន្យល់អំពីការបន្តមានវត្តមានយោធានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កំពុងស្ថិតក្រោមការចោទសួរជាថ្មី បន្ទាប់ពីម្ចាស់សណ្ឋាគារ ហេង ហ្វាង (Heng Fang Hotel) ជាជនជាតិចិន បានចោទកងទ័ពថៃថា ចូលកាន់កាប់អចលនទ្រព្យរបស់ខ្លួននៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ ហើយព្រំដែនអន្តរជាតិមិនអាចផ្លាស់ប្តូរដោយកម្លាំងបានឡើយ។ ជម្លោះជុំវិញម្ចាស់សណ្ឋាគារ ហេង ហ្វាង នៅឃុំថ្មដា…

លោក​ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានណែនាំយ៉ាងម៉ឺងម៉ាត់បំផុត ដល់គ្រប់អង្គភាពពាក់ព័ន្ធ និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃប្រកាសថ្មីចំនួន​៣​ឱ្យមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឆ្នាំ២០៣០ ដោយមិនត្រូវមានការកែប្រែចំណុចណាមួយជាដាច់ខាតគឺរក្សាគោលការណ៍ដើម និងអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃ គុណភាព និងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តិ​ ឱ្យ​លេចចេញ​ជា​លទ្ធផលជាក់ស្តែង​នៅ​លើទីលានការងារ។ ប្រកាសថ្មី​ចំនួន៣​នេះ មានកម្មវត្ថុដូចគ្នា គឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស ហើយ​ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព​លោក ស សុខា កាល​ពី​រសៀលថ្ងៃទី១៩ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃ។…

Recommended news

សេដ្ឋកិច្ច

អត្ថបទ​ឧបត្ថម្ភ

});