August 24, 2026 • 4:21 AM
Image

អ្នក​ឃ្លាំមើលសង្គម​​ បាន​សាទរ​ចំពោះចំណាត់​ការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ និង​ស្នើ​កុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ ឬ សម្រួលភារកិច្ច សម្រាប់​មន្ត្រី​បែប​នេះ ខណៈ​អ្នក​ខ្លះ​ឆ្ងល់ពី​ការ​ចេញ​សន្លឹកទិដ្ឋាការ​ដល់​ជន​បរទេស។ ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​បន្ត​សាកសួរ​ចម្លើយ​លោក ថូ សំណាង អតីត​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​យក​សន្លឹកទិដ្ឋាការ​ជាង ១ម៉ឺន​សន្លឹក ហើយ​ជាង​ពាក់​កណ្ដាលត្រូវ​បាន​ប្រើប្រាស់​ខុស​ច្បាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​ឃ្លាំ​មើល​មាន​មតិ​ផ្សេងៗគ្នា រួម​មាន​ទាំង​ចម្ងល់ និង​ ការ​សាទរ។ លោក គិន ភា អ្នក​វិភាគសង្គម និង​ជា​ប្រធាន​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា…

កម្លាំងស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​លួច​លាក់​ប្រព្រឹត្ត​បទ​ល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន​២ទីតាំង ដោយ​​ឃាត់​​ខ្លួន​​ជន​​សង្ស័យ​​ចំនួន ១១០នាក់​។ ចំណែក​នៅ​ឯ​ខេត្តត្បូងឃ្មុំ​វិញ កម្លាំង​ចម្រុះ​បាន​ឃាត់​ខ្លួន​ជនបរទេស​​៤នាក់ ពាក់ព័ន្ធ​នឹងការ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿង​ញៀន។ ប្រតិបត្តិការ​​បង្ក្រាបលួច​លាក់ប្រព្រឹត្តបទល្មើស Online Scams នេះ ត្រូវបាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃទី ២០ ខែសីហា ដោយ​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំ​កងកម្លាំង​នគរបាល​​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំងនាយក​ដ្ឋាន​ព្រហ្មទណ្ឌ…

សៀមរាប៖ កម្ពុជាកំពុងប្រើប្រាស់ការថតកម្មវិធីទូរទស្សន៍អន្តរជាតិល្បីឈ្មោះ និងឈ្នះពានរង្វាន់ BAFTA «Race Across the World» នៅប្រាសាទតាព្រហ្ម ជាឱកាសថ្មីមួយដើម្បីជំរុញ «ទេសចរណ៍ភាពយន្ត» និងផ្សព្វផ្សាយតំបន់អង្គរទៅកាន់ទស្សនិកជនអន្តរជាតិ ជាងពីរទសវត្សរ៍បន្ទាប់ពីខ្សែភាពយន្តហូលីវូដ Lara Croft: Tomb Raider បានជួយឱ្យប្រាសាទបុរាណកម្ពុជាកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែសីហា បានចុះជួប…

ខេត្តព្រះសីហនុ: នាវាល្បាត HMS Tamar របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស បានមកដល់កម្ពុជា និងចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីធ្វើការហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា ដែលជាសញ្ញាថ្មីមួយនៃការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខដែនសមុទ្ររបស់កម្ពុជាជាមួយដៃគូអន្តរជាតិចម្រុះ។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសពីការមកដល់របស់នាវានេះនៅថ្ងៃទី២០ ខែសីហា ដោយបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកអង់គ្លេសមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣។ តាមស្ថានទូត ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ HMS Tamar នឹងធ្វើការហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការផ្លាស់ប្តូរជំនាញរវាងកម្ពុជា-អង់គ្លេស ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះទទួលបានការចាប់អារម្មណ៍…

ភ្នំពេញ៖ ការអះអាងរបស់ថៃដែលប្រើពាក្យ «ខ្សែទីតាំងឈរជើងកងទ័ព» (Troop Deployment Line) ដើម្បីពន្យល់អំពីការបន្តមានវត្តមានយោធានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កំពុងស្ថិតក្រោមការចោទសួរជាថ្មី បន្ទាប់ពីម្ចាស់សណ្ឋាគារ ហេង ហ្វាង (Heng Fang Hotel) ជាជនជាតិចិន បានចោទកងទ័ពថៃថា ចូលកាន់កាប់អចលនទ្រព្យរបស់ខ្លួននៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ ហើយព្រំដែនអន្តរជាតិមិនអាចផ្លាស់ប្តូរដោយកម្លាំងបានឡើយ។ ជម្លោះជុំវិញម្ចាស់សណ្ឋាគារ ហេង ហ្វាង នៅឃុំថ្មដា…

លោក​ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានណែនាំយ៉ាងម៉ឺងម៉ាត់បំផុត ដល់គ្រប់អង្គភាពពាក់ព័ន្ធ និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃប្រកាសថ្មីចំនួន​៣​ឱ្យមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឆ្នាំ២០៣០ ដោយមិនត្រូវមានការកែប្រែចំណុចណាមួយជាដាច់ខាតគឺរក្សាគោលការណ៍ដើម និងអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃ គុណភាព និងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តិ​ ឱ្យ​លេចចេញ​ជា​លទ្ធផលជាក់ស្តែង​នៅ​លើទីលានការងារ។ ប្រកាសថ្មី​ចំនួន៣​នេះ មានកម្មវត្ថុដូចគ្នា គឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស ហើយ​ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព​លោក ស សុខា កាល​ពី​រសៀលថ្ងៃទី១៩ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃ។…

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៩ ខែសីហា បានបើកសិក្ខាសាលា ដើម្បីបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដែលជាវិស័យអាទិភាពសម្រាប់អនា​គត​នៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការ​ងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បានថ្លែងក្នុងឱកាសនោះថា ការរៀបចំសិក្ខាសាលានេះ គឺពិតជាចំពេលវេលា ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការកសាងកម្លាំងពលកម្មដែលមានភាពបត់បែន មានសមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត ដើម្បីជំរុញការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃកសិផលកម្រិតខ្ពស់ និងវិស័យយានយន្តអគ្គិសនី។…

ភ្នំពេញៈ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធបានធ្វើការចុះល្បាតបានចំនួន ១ ២៦០លើក ដោយបង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ១៤៧ករណី ក្នុងខែកក្កដា ឆ្នាំ២០២៦ នៅទូទាំងប្រទេស។ ក្រសួងបរិស្ថានបានឱ្យដឹងថា បើធៀបនឹងខែមិថុនាកន្លងមក ការចុះល្បាតបានថយចុះចំនួន ៥៣លើក ខណៈដែលបទល្មើសបង្រ្កាបបានថយចុះចំនួន ៥ករណីផងដែរ។ បទល្មើសទាំងនោះរួមមាន៖ បទល្មើសព្រៃឈើចំនួន ៥៣ករណី បទល្មើសសត្វព្រៃចំនួន ៣៤ករណី បទល្មើសដីធ្លីចំនួន ៣៨ករណី បទល្មើសនេសាទចំនួន ១៨ករណី…

Recommended news

សេដ្ឋកិច្ច

អត្ថបទ​ឧបត្ថម្ភ

});